柬埔寨国会通过《反技术诈骗法》
分类法律
事件时间2026年3月30日
地点柬埔寨
来源柬埔寨独立记者站
发布时间2026/03/30 11:34
详情描述
2026年3月30日上午,柬埔寨国会以112票全票通过了《反技术诈骗法》草案,该法案此前已于3月13日获内阁批准。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋសភា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងសំឡេង ១១២ លើ ១១២ សំឡេង បន្ទាប់ពីគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៣ ខែមីនា រួចហើយបានបញ្ជូនទៅរដ្ឋសភា។ យោងតាមតេឡេក្រាមរបស់រដ្ឋសភា។
ច្បាប់នេះត្រូវបានព្រាងឡើងបន្ទាប់ពីមានការ[ដាក់ទណ្ឌកម្ម](https://cambojanews.com/us-uk-sanction-prince-group-citing-global-scam-network/%22%20%5Ct%20%22_blank) និង[ការធ្វើបត្យាប័នទៅកាន់ប្រទេសចិន](https://cambojanews.com/chen-zhi-alleged-scam-network-kingpin-sent-to-china/%22%20%5Ct%20%22_blank)នូវមេខ្លោងឆបោក លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាអតីតទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលោកបានមានប្រសាសន៍ថា លោក[មិនបានដឹងថា](https://cambojanews.com/hun-manet-says-he-did-not-know-chen-zhi-was-a-kingpin/?fbclid=IwY2xjawQfYRNleHRuA2FlbQMxMDAAc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHtSWul0GJU7yVQ5Z7A2IOb3-MGUDkYTwyK4kePmcQVEW08tkn0okikNjJiSd_aem_pFXILWw3B7NkIZNxbENMiQ%22%20%5Ct%20%22_blank) លោក ចេន ហ្ស៊ី បានកំពុងដំណើរការបណ្តាញឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកម្ពុជានោះទេ។
(រូបភាព៖ ក្រសួងមហាផ្ទៃ)