警方破获冒充高官诈骗案


预警类型诈骗
严重程度高
地点柬埔寨
发布时间2026/04/11 20:00
详情描述
一名男子冒充反网络犯罪部门副局长,谎称能办理入警手续并以此诈骗钱财,目前已被警方逮捕。官方提醒民众切勿轻信此类“跑官”承诺,务必核实公职人员身份。
📋 完整原文 ▸
បង្ក្រាបជនក្លែងបន្លំជាឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឆបោកប្រាក់រត់ការចូលក្របខណ្ឌនគរបាល
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីបុគ្គលម្នាក់ក្លែងបន្លំខ្លួនជាមន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយពីរ និងអះអាងថាជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆបោកប្រាក់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ដោយពោលពាក្យកុហកថាខ្លួនអាចរត់ការចូលក្របខណ្ឌនគរបាលជាតិបាន។
ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីសំណាក់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំជឿពាក្យអះអាងរបស់បុគ្គលដែលអះអាងថាអាចរត់ការចូលបម្រើការងារបាន និងត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណមន្ត្រីនៅតាមស្ថាប័នមានសមត្ថកិច្ចជានិច្ច។