实居省牛车竞速赛
类型传统文化活动
时间2026年4月5日
地点柬埔寨磅士卑省
发布时间2026/04/05 22:52
活动详情
实居省举办传统牛车竞速赛,旨在庆祝即将到来的柬埔寨新年。该活动由当地民众发起,通过展示传统牛车文化增添节日喜庆氛围。
📋 完整原文 ▸
អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនចំនួន៨០នឹម ដែលមាន៥០នឹមធំ និង៣០នឹមតូច ចាប់តាំងពីថ្ងៃទី៤ ខែមេសា មក ហើយជម្រុះមកនៅសល់ត្រឹម នឹមធំ៣០ និងនឹមតូច៦ សម្រាប់ប្រណាំងនៅព្រឹកនេះ។ ពិធីនេះប្រារព្ធឡើងដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ ប្រវត្តិនៃពិធីនេះ គឺដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ ក្រោយមកអ្នកភូមិក៏ផ្តួចផ្តើមបង្កើតពិធីប្រណាំងរទេះសាឡីគោនេះឡើងដើម្បីចូលរួមភាពរីករាយមុនចូលឆ្នាំថ្មី។ រូបថតថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)