柬埔寨首相会见法国VINCI机场公司首席执行官
类型partnership
预算未注明
地点法国
发布时间2026/04/08 15:04
详情描述
柬埔寨首相洪玛奈与VINCI机场公司CEO会谈,探讨该公司在柬埔寨机场及基础设施领域的长期投资与合作。
联系方式
Telegram@rum***
网站https://s-romlechnews.com.kh/
📋 完整原文 ▸
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Rémi Maumont de Longevialle
នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ។
ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗជាច្រើនទៀត។
សម្រាប់នៅកម្ពុជា ក្រុមហ៊ុន VINCI បានបោះទុនវិនិយោគលើវិស័យអាកាសយានដ្ឋានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ វត្តមាន និងវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុននេះ មិនត្រឹមតែបង្ហាញពីភាពជោគជ័យក្នុងវិស័យអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។
សាធារណរដ្ឋបារាំង ព្រឹកថ្ងៃពុធ ទី៨ មេសា ២០២៦
[Facebook](https://www.facebook.com/rumlech9/) | [Facebook](https://www.facebook.com/share/1C7Fatvbeb/?mibextid=wwXIfr) | [Facebook](https://www.facebook.com/profile.php?id=61582633534888) | [Telegram](https://t.me/rumlech9) | [ TikTok](https://www.tiktok.com/@rom.lech) | [YouTube](https://www.youtube.com/@rumlech) | [Instagram](https://www.instagram.com/rumlech/) | [X](https://x.com/RumLech_News) | [Website](https://s-romlechnews.com.kh/)