公共职能部举办新年祈福仪式

类型宗教/文化活动
时间2026年4月6日
地点公共职能部总部
票价免费
组织公共职能部
发布时间2026/04/07 09:30

活动详情

公共职能部部长洪玛尼带领全体官员举行传统佛教祈福仪式,迎接即将到来的柬埔寨新年。活动旨在祈求国泰民安,并为全体公务员及民众送上新年祝福。

联系方式

联系方式无***
📋 完整原文 ▸
**ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នារសៀលថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីចម្រើនព្រះបរិត្តសង្រ្កាន្តឆ្នាំថ្មី នៃក្រសួងមុខងារសាធារណៈ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសាខាងមុខនេះ។ ពិធីនេះបានប្រារព្ធធ្វើនៅទីស្តីការក្រសួង ទៅតាមទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ៥អង្គ សូត្រមន្តចម្រេីន​ព្រះបរិត្ត ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាព្រះនាម "រាក្យសាទេវី" សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចម្រេីន​ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសសូមជួយបីបាច់ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែប្រសើរឡើងថែមទៀត។ នៅក្នុងឱកាសនេះដែរក៏មានការសម្តែងនូវរបាំត្រុដិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ទទួលបានជោគជ័យការងារថ្មីៗបន្ថែមទៀតសម្រាប់ស្ថាប័ន និងប្រទេសជាតិ។ 📲 **[**អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម**](https://web.facebook.com/share/p/1GrsspJbdd/)** 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | **[**Website**](https://www.mcs.gov.kh/)[** 🌐 **](https://youtube.com/@MinistryofCivilService)**|**[** Facebook  🌐 **](https://web.facebook.com/CivilServiceCambodia)**|**[** Instagram    🌐 **](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)**|**[** Tiktok 🌐 **](https://www.tiktok.com/@mcsgovernment?)**|**[** Telegram  🌐 **](http://t.me/mcsgovkh)**|**[** YouTube**](https://youtube.com/@MinistryofCivilService)