暹粒省政府致外交大臣普拉索昆的新年贺词

暹粒省政府致外交大臣普拉索昆的新年贺词
类型OTHER
地点暹粒省
发布时间2026/04/13 09:25

联系方式

Telegramhttps://t.me/***
网站https://siemreap.gov.kh/
📋 完整原文 ▸
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ក្នុង​ឱកាស​បុ​ណ្យ​ចូ​ល​​ឆ្នាំថ្មីប្រពៃណី​ជា​តិ​ខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះ ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែល ឯកឧត្តម បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា រួមទាំងកសាងបាននូវទំនាក់ទំនងការទូតល្អជាមួយនឹងបណ្តាប្រទេស និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ធ្វើឱ្យពិភពលោកបានស្គាល់ និងនាំមកនូវកិត្យានុភាព មោទនភាពជាតិដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា។ ស្ថិតក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង​លោក ទេវតា​ថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាទឹកដីអង្គរ និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមតាម​ប្រោស​ព្រំ​ ប្រសិទ្ធពរជ័យ សព្ទសារធុការពរ ជូន​ចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លា​ត​ឡើយ។ 🌎 [Website](https://siemreap.gov.kh/) 🗳 [Facebook](https://www.facebook.com/SiemReap.provincial?mibextid=LQQJ4d)  📱 [YouTube](https://youtube.com/@siemreapprovincialadminist1910?si=SfhhraJ4pQHfqrIL) 📱 [TELEGRAM Channel ](https://t.me/siemreapcando) 🚀 [TELEGRAM HotLine](https://t.me/+XSGZnTUNmB9lMzdl) 📱 [Siem Reap Smart City Data Platform](https://data.siemreap.gov.kh/)