柬埔寨亡人节将至 政府呼吁社会各界捐赠支持
发布时间2026/09/23 14:14
详情描述
随着柬埔寨亡人节临近,政府发布呼吁,号召社会各界人士积极参与慈善捐赠,向军队及弱势群体传递关怀。
此次捐赠活动旨在为在边境一线执行国防任务的军队及其家属提供支持,使其在传统节日期间感受到社会温暖。捐赠形式不限,社会各界可根据个人能力与意愿,提供资金、食品或日常用品等物资。
政府强调,捐赠活动遵循自愿原则,不设强制要求。无论捐赠金额或物资多少,均被视为对一线人员的重要支持与鼓励。此次呼吁对象涵盖政府官员、商界人士、投资者及广大社会爱心人士。
📋 简要摘要 ▸
在亡人节来临之际,政府呼吁各界人士通过捐赠资金、食品或物资,支持军队及弱势群体,传递社会关怀。
📋 完整原文 ▸
🇰🇭 សេចក្ដីអំពាវនាវ
សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជនទាំងអស់!
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមគោរពអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមចែករំលែកក្តីស្រឡាញ់ និងទឹកចិត្តសប្បុរស តាមរយៈការផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ការចូលរួមឧបត្ថម្ភនេះ គឺជាការរួមចំណែកដ៏មានអត្ថន័យ ក្នុងការផ្តល់កម្លាំងចិត្ត និងការគាំទ្រដល់ កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលកំពុងបំពេញបេសកកម្មការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ ឱ្យមានភាពកក់ក្តៅក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ។
សូមរាល់ការចូលរួមរបស់បងប្អូនទាំងអស់ ប្រកបដោយសទ្ធាជ្រះថ្លា និងតាមលទ្ធភាពផ្ទាល់ខ្លួន ដោយមិនមានការបង្ខិតបង្ខំឡើយ។ រាល់ទឹកចិត្តសប្បុរស ទោះតិចក្តី ឬច្រើនក្តី សុទ្ធតែមានតម្លៃ និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នកដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។
សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស និងការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី និងសប្បុរសជនទាំងអស់។
🙏🇰🇭 សូមជូនពរឱ្យទទួលបានសុខភាពល្អ សុភមង្គល និងសេចក្ដីចម្រើនគ្រប់ប្រការ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕