商务部办经济形势研讨会 面向驻柬外交官









分类经济
事件时间2026-11-02
地点金边
来源柬埔寨商务部
发布时间2026/11/05 09:25
详情描述
11月2日上午,柬埔寨商务部国务秘书拉吉·拉在金边Sun & Moon Riverside酒店出席「面向外交官的柬埔寨经济形势」研讨会,并担任荣誉主讲嘉宾。研讨会由副首相兼外交与国际合作大臣布拉索昆主持,跨部门机构代表、驻柬外交使团、柬埔寨驻外外交官员,以及首都和省级地方行政代表参加。
据柬埔寨商务部发布的消息,此次会议旨在向外交系统通报2026年柬埔寨经济状况与展望,评估地区及全球性挑战带来的影响,同时介绍各部门已出台的政策和应对措施,并强调外交官员在推动政策落实、增强国家经济韧性方面的作用。
拉吉·拉在会上作「2026年柬埔寨贸易形势」主题演讲,内容涉及柬埔寨贸易总体情况、经济与贸易一体化、改革与营商环境改善、供应链联通、驻外使团与商务参赞工作,以及相关法律、政策和战略的制定与战略方向。演讲中引用的具体贸易数据未在公开消息中披露。
拉吉·拉在结尾要求柬埔寨外交官员继续对外宣介本国投资潜力和贸易机会,与商务参赞加强团结协作,遵守职责与职业操守,并加强信息互通、协调和定期成果汇报。
对在柬经营的华商及关注柬埔寨市场的外资企业来说,这场会议的实质内容是商务部把贸易形势、供应链联通、营商环境改革与驻外商务网络放在同一框架下向外方通报。相关政策和应对措施的细节,可通过商务部后续发布渠道核实;驻柬外交使团与商务参赞系统,是获取投资和贸易政策信息的直接窗口。
📋 简要摘要 ▸
11月2日上午,商务部国务秘书拉吉·拉在金边日月河畔酒店出席以「面向外交官的柬埔寨经济形势」为主题的研讨会,并担任荣誉主讲嘉宾。研讨会由副首相兼外交与国际合作大臣布拉索昆主持,跨部门机构代表、驻柬外交使团及柬埔寨外交官员共同参加。会议围绕柬埔寨当前宏观经济走势与对外经贸环境进行交流。
📋 完整原文 ▸
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់មន្ត្រីការទូត»
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់មន្ត្រីការទូត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័ន ស្ថានតំណាង មន្ត្រីការទូតកម្ពុជានៅបរទេស និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត)។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ព្រមទាំងវាយតម្លៃផលប៉ះពាល់ពីបញ្ហាប្រឈមក្នុងតំបន់ និងសកល។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានធ្វើបច្ចុប្បន្នភាពអំពីគោលនយោបាយ និងវិធានការឆ្លើយតបរបស់ក្រសួង-ស្ថាប័ន ព្រមទាំងលើកកម្ពស់តួនាទីមន្ត្រីការទូតក្នុងការគាំទ្រការអនុវត្តគោលនយោបាយ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមធ្វើបទបង្ហាញស្តីពី «បច្ចុប្បន្នភាពស្ថានភាពពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៦» ដោយបានរំលេចពីស្ថានភាពទូទៅនៃពាណិជ្ជកម្មកម្ពុជា ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការកែទម្រង់ និងលើកកម្ពស់បរិយាកាសធុរកិច្ច ការលើកកម្ពស់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ស្ថានបេសកកម្មអចិន្ត្រៃយ៍ និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ការកសាងច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងទិសដៅជាយុទ្ធសាស្ត្រ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំ និងផ្តាំផ្ញើទៅកាន់មន្ត្រីការទូត ឱ្យបន្តផ្សព្វផ្សាយសក្តានុពលវិនិយោគ និងឱកាសពាណិជ្ជកម្មកម្ពុជា ព្រមទាំងពង្រឹងសាមគ្គីភាព និងកិច្ចសហការជាមួយអនុព័ន្ធពាណិជ្ជកម្ម ដោយគោរពតួនាទី និងក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួល និងរាយការណ៍លទ្ធផលជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពការងារ និងឧត្តមប្រយោជន៍ជាតិ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))