特朗普APEC喊话泰国 开放通道让柬难民返乡

特朗普APEC喊话泰国 开放通道让柬难民返乡
分类外交
事件时间2026-11-19
地点中国(APEC会议)
来源朱鹭传媒
发布时间2026/11/20 07:44

详情描述

据CNA报道,美国总统特朗普于11月19日在华举行的APEC会议期间,当着泰国总理的面再次敦促泰方严格遵守停火协议,并要求开放通道,让流离失所的柬埔寨民众安全返回家园。该表态把柬泰边境议题重新推上多边场合,难民返乡与口岸通行安排仍存在不确定性。
📋 完整原文 ▸
នៅចំពោះមុខមេដឹកនាំថៃ លោក ដូណាល់ ត្រាំ ក្រើនរំលឹកជាថ្មីឲ្យគោរពបទឈប់បា.ញ់ និងបើកផ្លូវឱ្យពលរដ្ឋភៀសសឹកកម្ពុជាវិលចូលលំនៅដ្ឋាន បញ្ហាសន្តិភាព និងស្ថានភាពជនភៀសសឹកកម្ពុជា ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកយកមករំលឹកសារជាថ្មីនៅលើឆាកអន្តរជាតិ ក្នុងកិច្ចប្រជុំ APEC នៅប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមការរាយការណ៍របស់សារព័ត៌មាន CNA ការថ្លែងសារក្រើនរំលឹករបស់លោក ដូណាល់ ត្រាំ នាពេលនោះ បានធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីថៃកំពុងអង្គុយនៅក្បែរលោកផ្ទាល់តែម្តង។ ក្នុងសុន្ទរកថានោះ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ភាគីថៃចាំបាច់ត្រូវគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់ ព្រមទាំងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់ អាចវិលត្រឡប់ទៅរស់នៅក្នុងលំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព។