高棉产品展闭幕 三天力推国货 青年联合会主办










分类经贸展会
地点金边
来源柬埔寨青年联盟
发布时间2026/11/08 20:46
详情描述
柬埔寨青年联合会主办的2026年高棉产品展在主题「高棉能做到:参与、推动、支持本土产品」下顺利闭幕。为期三天的展会吸引各级领导到场支持,主办方公开致谢,并表示将继续凝聚青年力量、强化对国产商品的认同与采购意愿。
📋 完整原文 ▸
ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» បានបញ្ចប់ដោយរលូន និងប្រកបដោយជោគជ័យគួរជាទីមោទនៈ!🇰🇭
សហភាពសហព័ន្ធយុវជនកម្ពុជា សូមគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្រដល់ការរៀបចំ និងចំណាយពេលវេលាដ៏មានតម្លៃនិមន្ត យាង និងអញ្ជើញចូលរួមក្នុងពិព័រណ៍រយៈពេល៣ថ្ងៃនេះ។ វត្តមានដ៏ថ្លៃថ្លានេះ បានផ្ដល់កិត្តិយសដល់កម្មវិធី និងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការលើកកម្ពស់សក្ដានុពលផលិតផលក្នុងស្រុក។
ការគាំទ្រ និងការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ ក៏ជាកម្លាំងជំរុញឱ្យ ស.ស.យ.ក. បន្តបេសកកម្មប្រមូលផ្ដុំកម្លាំងសង្គម និងផ្ដួចផ្ដើមសកម្មភាពបម្រើប្រយោជន៍ជាតិ និងប្រជាជន។ ស.ស.យ.ក. នឹងបន្តយកស្មារតី «ខ្មែរធ្វើបាន» ជាកម្លាំងចលករ ប្រមូលផ្ដុំឆន្ទៈ និងសមត្ថភាពយុវជន ឱ្យក្លាយជាកម្លាំងសកម្មក្នុងការកសាងសង្គម និងពង្រឹងភាពម្ចាស់ការជាតិ។
#ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #គាំទ្រផលិតផលក្នុងស្រុក #សសយក #UYFC