柬埔寨与老挝建交70周年 双边关系稳步提升

柬埔寨与老挝建交70周年 双边关系稳步提升
分类政治
事件时间2026-10-06
地点金边
来源柬埔寨通讯社
发布时间2026/10/06 19:51

详情描述

柬埔寨与老挝于1956年建立外交关系,今年迎来建交70周年。两国关系已于2019年提升至“全面战略伙伴关系”,双方在传统友谊、睦邻友好及相互理解的基础上持续深化合作。 2026年10月6日下午,柬埔寨首相洪玛奈在金边7月7日大厦会见了老挝人民革命党中央委员会委员、老挝人民革命党中央青年联盟中央委员会总书记通利·西苏里。老挝高级代表团于2026年10月5日至8日对柬埔寨进行正式访问。 会谈期间,洪玛奈对老挝国会主席赛宋蓬·丰威汉的逝世表示哀悼,并祝贺通利·西苏里当选老挝人民革命党中央青年联盟总书记及老挝人民革命党中央委员(2026-2030年任期)。 双方对过去70年两国在历史、文化及各领域的合作成果表示高度评价。针对青年交流,双方对《2025-2027年青年合作谅解备忘录》实施一年多以来的成果表示满意。 为进一步推动双边关系,双方达成多项战略共识:一是保持高层青年领导人的定期会晤与互访;二是加强人力资源开发,支持青年领导人才培养;三是深化在研究、教育、文化、体育、卫生、技术及创业领域的经验交流;四是加强边境地区合作,鼓励边境省份青年组织开展联合活动,共同维护边境地区的和平、友谊与发展。
📋 简要摘要 ▸
柬埔寨与老挝建交70周年,双边关系已提升至全面战略伙伴,双方在经贸及传统友谊基础上持续深化合作。
📋 完整原文 ▸
ទំនាក់ទំនងកម្ពុជា-ឡាវ ក្នុងរយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញ រាជធានីភ្នំពេញ៖ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ និងបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង» ក្នុងឆ្នាំ២០១៩ កន្លងទៅ ត្រូវបានគេមើលឃើញថាបាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើគ្រឹះនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក។ ស្តែងចេញពីទំនាក់ទំនងដ៏ស៊ីជម្រៅនេះ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ថងលី ស៊ីសូលីត (Thongly Sisoulith) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវដ្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់ឡាវមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្តើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះការបាត់បង់ ឯកឧត្តម សាយសំផន ភំវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាឥស្សរជននយោបាយដ៏ឆ្នើមរបស់ឡាវ និងជាមិត្តដ៏ស្និទ្ធស្នាលរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម ថងលី ស៊ីសូលីត ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវដ្តន៍ឡាវ សម្រាប់អាណត្តិ ២០២៦-២០៣០ ផងដែរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ដែលមិនត្រឹមតែផ្អែកលើប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ដោយមើលឃើញថា «យុវជន» គឺជាកម្លាំងចលករដ៏រស់រវើក និងជាអ្នកបន្តវេនក្នុងការថែរក្សាចំណងមិត្តភាពនេះ កម្ពុជា និងឡាវ បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលផ្លែផ្ការយៈពេល ១ឆ្នាំជាង នៃ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុវជន ២០២៥-២០២៧»។ ក្នុងន័យនេះ ដើម្បីជំរុញទំនាក់ទំនងនេះឱ្យកាន់តែស្ទុះទៅមុខបន្ថែមទៀត ភាគីទាំងពីរបានឯកភាពលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន រួមមាន៖ ការរក្សាទំនាក់ទំនង ដោយរក្សាការប្រជុំ និងការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំយុវជន, ការអភិវឌ្ឍធនធានមនុស្ស ដោយបន្តគាំទ្រ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាថ្នាក់ដឹកនាំវ័យក្មេងដែលមានសមត្ថភាព, ការផ្លាស់ប្តូរបទពិសោធលើវិស័យគន្លឹះ ដោយជំរុញកិច្ចសហការលើការសិក្សាស្រាវជ្រាវ ការអប់រំ វប្បធម៌ កីឡា សុខាភិបាល បច្ចេកវិទ្យា និងសហគ្រិនភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែន ដោយលើកទឹកចិត្តឱ្យយុវជនគណបក្សនៅតាមបណ្តាខេត្តជាប់ព្រំដែន បង្កើតកម្មវិធីរួមគ្នា ដើម្បីរួមចំណែកថែរក្សាសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៅតាមព្រំដែននៃប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃមិត្តភាពកម្ពុជា-ឡាវ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបង្ហាញថា ទំនាក់ទំនងប្រវត្តិសាស្ត្រ ៧០ឆ្នាំនេះ នឹងនៅតែបន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជាតិទាំងពីរពីមួយជំនាន់ទៅមួយជំនាន់ទៀត៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia