日本政府资助的服装厂工人营养改善项目启动

分类公共卫生
事件时间2026年3月31日上午
地点金边皇家集团经济特区
来源柬埔寨卫生部
发布时间2026/04/01 13:28

详情描述

卫生部宣布启动由日本政府资助的项目,通过在服装厂食堂提供强化微量营养素的大米,改善工人营养状况。
📋 完整原文 ▸
ពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការ គម្រោងដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុន «ការបំបែកវដ្តនៃកង្វះអាហារូបត្ថម្ភនៅកម្ពុជា តាមរយៈការបញ្ចូលមីក្រូសារជាតិក្នុងអាហារសម្រាប់កម្មករ និងកម្មការិនី ក្នុងវិស័យរោងចក្រកាត់ដេរ» —— រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តជាផ្លូវការ គម្រោងដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុន «ការបំបែកវដ្តនៃកង្វះអាហារូបត្ថម្ភនៅកម្ពុជា តាមរយៈការបញ្ចូលមីក្រូសារជាតិក្នុងអាហារសម្រាប់កម្មករ និងកម្មការិនី ក្នុងវិស័យរោងចក្រកាត់ដេរ» នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុប ភ្នំពេញ។ គោលបំណងនៃការអនុវត្តគម្រោង គឺដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ចឹម របស់កម្មកររោងចក្រ ជាពិសេសកម្មករ កម្មការិនីរោងចក្រកាត់ដេរ ភាគច្រើនជាស្ត្រី តាមរយៈការលើកកម្ពស់ការប្រើប្រាស់អង្ករ ដែលមានបញ្ចូលនូវមីក្រូសារជាតិ នៅតាមអាហារដ្ឋាន និងកន្លែងលក់ដូរ។ ទន្ទឹមនឹងនេះ គម្រោងនឹងផ្ដល់អត្ថប្រយោជន៍ ដល់កម្មករ កម្មការិនីរោងចក្រ សរុបប្រមាណ ៨០០,០០០នាក់ ក្នុងនោះជាស្ត្រីចំនួន ៦៤០,០០០នាក់។ តាមការប៉ាន់ប្រមាណ រាល់ការវិនិយោគ​ ១ដុល្លា ទៅលើការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នឹងទទួលបានអត្ថប្រយោជន៍ត្រលប់មកវិញ ២៧ដុល្លា​ តាមរយៈការលើកកម្ពស់សុខភាពល្អឱ្យកាន់តែប្រសើរ​ បង្កើនផលិតភាពការងារ និងមានស្ថេរភាពសេដ្ឋកិច្ច។ សូមជម្រាបផងដែរថា អង្ករដែលមានបញ្ចូលនូវមីក្រូសារជាតិ (Fortifies Rice) គឺជាការលាយបញ្ចូលគ្នានូវ 99% នៃគ្រាប់អង្ករធម្មតា និង 1% នៃគ្រាប់អង្ករដែលមានបន្ថែមសារធាតុចិញ្ចឹមពិសេស ដូចជាវីតាមីន និងសារធាតុរ៉ែខនិក។ ក្នុង​ន័យ​នេះ ​រាល់អង្ករធម្មតា ១០០​គ្រាប់​​ មានអង្ករខនិក​ ១​គ្រាប់ ហើយសារធាតុចិញ្ចឹមបន្ថែមទាំងនេះ ជួយពង្រឹង និងទ្រទ្រង់ការលូតលាស់ ព្រមទាំង ការអភិវឌ្ឍន៍បញ្ញាស្មារតីផងដែរ។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)