森速区警方破获飞车抢劫案 3名嫌疑人落网均涉毒




分类治安
事件时间2026-08-03
地点金边森速区
来源CN123
发布时间2026/08/04 21:28
详情描述
8月3日,金边市警察局在金边森速区开展行动,成功抓获3名涉嫌飞车抢劫摩托车的嫌疑人。
此次抓捕行动由金边市警察局局长朱那林下达指令,并在刑事局副局长奔沙亚、刑事局副局长宁洛美达以及刑事局局长英索帕的指挥下实施。
经调查,该团伙曾于7月28日在森速区奥巴克昂分区杜昂涅路段实施抢劫,通过暴力手段抢走一辆摩托车。3名嫌疑人分别为17岁的奔吞威萨、17岁的班明华以及16岁的速塔林威伦。
警方在现场查获一辆白色铃木NEX摩托车作为作案工具。经检测,3名嫌疑人的尿液检测结果均呈毒品阳性。目前,嫌疑人及物证已被移交至刑事部门,案件正按法律程序进一步处理。
📋 简要摘要 ▸
金边警方于8月3日成功抓获3名涉嫌飞车抢劫摩托车的嫌疑人。该团伙曾于7月28日在森速区奥巴克昂分区作案。经检测,3名嫌疑人均呈吸毒阳性,目前已被移交司法程序处理。
📋 完整原文 ▸
កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
ជនសង្ស័យទាំង០៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
ទី១. ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៧ឆ្នាំ
ទី២. ឈ្មោះ បាន ម៉េងហ័រ ភេទប្រុស អាយុ១៧ឆ្នាំ
និងទី៣. ឈ្មោះ សុធារិន វីរុន ភេទប្រុស អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំងបីនាក់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្លាំងសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ៕