柬埔寨人权委员会指控泰方非法侵占边境领土 逾2万难民无法返乡

分类政治
事件时间2026-07-07
地点柬泰边境
来源柬埔寨通讯社
发布时间2026/07/08 14:54
详情描述
2026年7月7日下午,柬埔寨人权委员会主席高雷米在金边会见联合国人权高专办驻柬代表马蒂尔达·博格纳,就柬泰边境局势及人权问题进行讨论。
高雷米在会上指控泰方在柬埔寨主权领土内制造既成事实,通过破坏民宅、非法驻军、修建基础设施以及掠夺柬埔寨民众财产等行为,严重违反国际法、人权法及国际人道法。
高雷米指出,泰方在边境地区采取了一系列侵犯人权的行为,包括对柬籍劳工实施歧视、威胁及暴力,并使用重型武器、集束炸弹、毒烟及F-16、Gripen、T-50型战机对柬埔寨境内进行无差别攻击,造成包括柏威夏寺在内的公共及私人财产受损。
尽管柬泰双方已于2025年12月27日达成停火协议,但目前仍有超过2万名难民(以妇女和儿童为主)无法返回家园。高雷米表示,泰军在边境非法占领土地、设置铁丝网及集装箱,并持续破坏民宅,导致难民返乡受阻。
此外,双方还就柬埔寨参与推动“全球同性恋非刑事化”决议草案,以及柬政府在保护同性恋群体权利、考虑批准《公民权利和政治权利国际公约》关于废除死刑的第二项任择议定书等议题进行了交流。马蒂尔达·博格纳表示,联合国人权高专办正密切关注边境局势,并已实地走访柬埔寨难民以了解其生活状况。
📋 简要摘要 ▸
柬埔寨人权委员会主席高雷米会见联合国人权高专办代表,指控泰方在边境地区通过破坏民宅、非法驻军及使用重型武器制造既成事实。尽管双方曾于2025年底达成停火协议,但目前仍有超2万名难民因泰军非法占领及布防而无法返回家园,人权状况严峻。
📋 完整原文 ▸
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជម្រាបជូន អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) របស់ថៃ លើដែនអធិបតេយ្យកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--
“ថៃកំពុងព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាន ការបន្តកាន់កាប់ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ”។
នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នៅសាលប្រជុំរបស់ គ.ស.ម.ក. កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបពិភាក្សានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកឡើងបន្ថែមអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលថៃបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ មានដូចជា ១) ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ ២) ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ៣)ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ “ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង ២០ ០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ របស់យោធាថៃ ការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកល នៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលគ្រោងនឹងអនុម័តអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៦២ ផងដែរ។
ក្នុងឱកាសនៃជំនួបនោះ លោកជំទាវ Matilda Bogner បានថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ ព្រមទាំងបានសម្តែងនូវ សេចក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
បន្ថែមពីនេះ លោកជំទាវ ក៏បានបញ្ជាក់ថា OHCHR បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាព រស់នៅរបស់អ្នកទាំងនោះផងដែរ។
ដោយ ផែន រតនៈ
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia