柬埔寨司法部代表团赴华参加海上丝绸之路法律论坛







分类外交
事件时间2026-09-07
地点中国厦门
来源柬埔寨司法部
发布时间2026/09/08 22:05
详情描述
2026年9月7日至8日,柬埔寨司法部常务国务秘书秦马林(Chin Malin)率领代表团,赴中国福建省厦门市参加第六届海上丝绸之路法律服务论坛。随行人员包括柬埔寨政府代表、司法部国际事务与司法发展总局局长克洛达拉(Klok Dara),以及相关部门负责人吴沙隆(Ngo Salong)和宁苏塔(Nhim Sutha)。
在论坛开幕式上,秦马林发表了题为“法律合作与和谐以共享繁荣:柬埔寨对现代海上丝绸之路的构想”的主旨演讲。他强调了柬中两国在各领域的深厚友谊,并介绍了柬埔寨通过“五角战略”第一阶段进行的法律与司法体系改革,旨在提升法律效能。此外,他分享了柬埔寨在非诉讼纠纷解决机制方面的进展,指出国家非诉讼纠纷解决机构已为民众和企业提供了高效、公平的纠纷处理服务。克洛达拉则以“柬埔寨司法现代化:为企业走向全球构建法律生态系统”为题发表了演讲。
论坛期间,秦马林与福建省委常委、政法委书记石昊勇举行工作会谈,双方就建立法律与司法领域的合作关系进行了探讨。秦马林提出加强人力资源培训合作,建议为柬埔寨司法部官员提供奖学金,并参考与西南政法大学的合作模式。石昊勇对此表示支持,并建议与厦门大学开展相关合作。
此外,柬埔寨代表团还受邀考察了厦门国际商事法庭、商事调解中心及相关法律科技展。
📋 简要摘要 ▸
柬埔寨司法部代表团于2026年9月7日至8日赴中国厦门参加第六届海上丝绸之路法律服务论坛,并考察当地商业法庭及法律科技。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌អញ្ជើញចូលរួមវេទិកាស្តីពីតំបន់សេវាកម្មច្បាប់ផ្លូវសូត្រសមុទ្រ លើកទី៦ នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន
====================
ទីក្រុង Xiamen ប្រទេសចិន៖ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ ១០ ដល់ ១១ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងវេទិកាស្តីពីតំបន់សេវាកម្មច្បាប់ផ្លូវសូត្រសមុទ្រ លើកទី៦ (The Sixth Forum of Maritime Silk Road Legal Services District) នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន អមដោយឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ លោក ង៉ូ សាឡុង ប្រធាននាយកដ្ឋាន និងលោក ញឹម សុធា អនុប្រធាននាយកដ្ឋាន។
នៅក្នុងពិធីបើកវេទិកា ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការច្បាប់ និងសុខដុមនីយកម្មដើម្បីចែករំលែកវិបុលភាព៖ ទស្សនទានកម្ពុជាសម្រាប់ផ្លូវសូត្រសមុទ្រសម័យទំនើប” ខណៈឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា បានថ្លែងសុន្ទរកថាក្រោមប្រធានបទ “ទំនើបភាវូបនីយកម្មវិស័យយុត្តិធម៌កម្ពុជា៖ ការត្រៀមលក្ខណៈនៃប្រព័ន្ធអេកូឡូស៊ីច្បាប់សម្រាប់សហគ្រាសធ្វើដំណើរឆ្ពោះទៅកាន់សាកល” ។
ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានរំលេចនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិស៊ីជម្រៅលើគ្រប់វិស័យរវាងកម្ពុជា និងចិន។ ឯកឧត្តមក៏បានលើកឡើងផងដែរនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិច្បាប់អន្តរជាតិ ជាពិសេសតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាស្នូល សំដៅលើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្តិធម៌។ ឯកឧត្តមក៏បានចែករំលែកផងដែរនូវបទពិសោធន៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃយន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាមរយៈអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយបានផ្តល់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ និងធុរជនប្រកបដោយប្រសិទ្ធភាព សមភាព និងឆាប់រហ័ស។
ក្នុងអំឡុងពេលប្រព្រឹត្តទៅនៃវេទិកា ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម Shi Haoyong សមាជិកនៃគណៈអចិន្រ្តៃយ៍រដ្ឋបាលខេត្ត Fujian និងជាលេខាបក្សនៃគណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់ ខេត្ត Fujian (ឋានៈស្មើអនុរដ្ឋមន្រ្តី) ដោយផ្តោតលើការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការផ្តល់អាហារូបករណ៍ដល់មន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ដែលមានលក្ខណៈស្រដៀងគ្នានិងកិច្ចសហប្រតិបត្តិការជាមួយ Southwest University of Political Science and Law - SWUPL នៅទីក្រុងឆុងឈីង។ ជាការឆ្លើយតប ឯកឧត្តម Shi Haoyong លើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យស៊ាមិន (Xiamen University) ដែលជាសាកលវិទ្យាល័យល្បីមួយនៅក្នុងខេត្ត Fujian ក៏ដូចជាក្នុងប្រទេសចិន។
តបតាមការអញ្ជើញរបស់ភាគីចិន គណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាក៏បានបំពេញទស្សនាកិច្ចនៅតុលាការពាណិជ្ជកម្មអន្តរជាតិក្រុងស៊ាមិន, មជ្ឈមណ្ឌលសន្ធានកម្មពាណិជ្ជកម្មផ្លូវសូត្រសមុទ្រក្រុងស៊ាមិន, គណៈមេធាវីក្រុងស៊ាមិន និងពិពណ៌ពាក់ព័ន្ធនឹងបច្ចេកវិទ្យាច្បាប់ផងដែរ។