洪玛尼出席第六届柬埔寨4.0论坛 探讨AI对就业影响










类型论坛
时间2026-09-02
地点金边The Kampus
票价免费
组织柬埔寨4.0中心
发布时间2026/09/02 17:58
活动详情
2026年9月2日下午,第六届柬埔寨4.0论坛在金边The Kampus举行。本次论坛由柬埔寨4.0中心主办,主题聚焦于人工智能(AI)对劳动力市场及未来就业的影响。柬埔寨4.0中心董事会主席兼柬埔寨青年联合会主席洪玛尼出席并担任活动主宾。
论坛参与者涵盖政府部门代表、私营企业人员、非政府组织成员、相关协会代表、教育机构人员、学生代表以及柬埔寨青年联合会成员。柬埔寨4.0中心执行董事昂苏万纳在开幕致辞中介绍了该中心的工作进展,并阐述了探讨AI技术对就业模式影响的必要性。
洪玛尼在发言中指出,此类活动有助于提升柬埔寨人力资本,推动国民向数字公民转型。他强调,通过培养青年的数字技能、创新思维及适应能力,能够更好地支持柬埔寨的数字化转型进程。论坛期间,各方代表就如何提升劳动力市场的灵活性与竞争力进行了探讨,旨在通过多方协作,为柬埔寨数字经济与社会发展奠定基础。
本次论坛为免费参与,旨在通过分享相关观点与信息,帮助柬埔寨劳动力市场做好准备,以应对人工智能带来的变革与挑战。
📋 简要摘要 ▸
洪玛尼出席第六届柬埔寨4.0论坛,主题聚焦AI对劳动力市场及未来就业的影响,多方代表共同探讨数字经济发展路径。
📋 完整原文 ▸
នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុង «វេទិកាកម្ពុជា ៤.០ លើកទី៦» ស្តីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ដែលប្រព្រឹត្តទៅនៅអគារ The Kampus ។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សមាគមពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ប្អូនៗនិស្សិត និងសមាជិក សមាជិកា ស.ស.យ.ក.។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សមាគមពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ប្អូនៗនិស្សិត និងសមាជិក សមាជិកា ស.ស.យ.ក. ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងព្រឹត្តិការណ៍នាថ្ងៃនេះ។ បន្ថែមលើនេះ ឯកឧត្តមនាយកប្រតិបត្តិ ក៏បានធ្វើការរាយការណ៍អំពីសមិទ្ធផល និងវឌ្ឍនភាពការងារចម្បងៗដែលមជ្ឈមណ្ឌលកម្ពុជា ៤.០ សម្រេចបាននាពេលកន្លងមក ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំ «វេទិកាកម្ពុជា ៤.០ លើកទី៦» ក្រោមប្រធានបទ «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ»។
ប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធដែលបានរៀបចំជា«វេទិកាកម្ពុជា ៤.០ លើកទី៦» ស្តីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ទៅកាន់អ្នកចូលរួមនាឱកាសនោះ។ ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថាសកម្មភាពការងារនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយទៅជាពលរដ្ឋឌីជីថល ជាពិសេសការអភិវឌ្ឍសមត្ថភាព យុវជនឱ្យមានចំណេះដឹង និងជំនាញឌីជីថល គំនិតច្នៃប្រឌិត និងភាពបត់បែន ដើម្បីអាចចូលរួមបានយ៉ាងពេញលេញ នៅក្នុងដំណើរការនៃការជំរុញ បរិវត្តកម្មឌីជីថលនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តមប្រធាន ក៏បានចែករំលែកនូវទស្សនៈជាធាតុចូលមួយចំនួនជូនទៅកាន់អង្គវេទិកាផងដែរ ដោយបានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយបន្តអំពីខ្លឹមសារនៃអង្គវេទិកានេះ ដល់សាធារណជន និងភាគីពាក់ព័ន្ធ សំដៅជំរុញការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ឱ្យអាចបត់បែន សម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់មួយ ក្នុងការកសាងគ្រឹះសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ដែលជាមូលដ្ឋានក្នុងការជួយជំរុញល្បឿននៃការឈានទៅសម្រេចបានចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍកម្ពុជា។