柬埔寨商务部举办新年祈福仪式
分类政务新闻
事件时间2026年4月7日
地点金边,商务部总部
来源柬埔寨商务部
发布时间2026/04/07 20:43
详情描述
柬埔寨商务部长占尼莫女士带领全体官员举行诵经祈福仪式,庆祝高棉传统新年并祈求国泰民安。仪式后还进行了传统舞蹈表演,以驱除旧岁晦气,迎接新年吉祥。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម រៀបចំពិធីសូត្រមន្តលើករាសី ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ រៀបចំពិធីសូត្រមន្តលើករាសី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងប្រោះព្រហ្មពរជ័យ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងក្រុមគ្រួសារទាំងអស់ ឱ្យទទួលបាននូវសេចក្ដីសុខ សុវត្ថិភាព និងសុភមង្គល គ្រប់ក្រុមគ្រួសារ ជាពិសេសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាមរាក្សសាទេវី តាមជួយជួយបីបាច់ថែរក្សា ឱ្យទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ មាតុភូមិ និងប្រជាជន។
បន្ទាប់ពីពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត រួចហើយ លោកជំទាវរដ្ឋមន្រ្តី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងពាណិជ្ជកម្មទាំងអស់ បានទស្សនាការសម្តែងសិល្បៈរបាំត្រុដិ ដើម្បីជម្រះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផងដែរ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))