柬埔寨政府发布五角战略报告 强调宏观经济稳定与改革

分类政策
地点金边
来源柬埔寨快讯
发布时间2026/05/25 10:23
详情描述
柬埔寨内阁会议近日审议并通过了“五角战略”第一阶段2025年执行情况监测与评估报告。该战略由柬埔寨第七届政府在首相洪玛奈的领导下推行,旨在实现经济增长、就业、公平、效率和可持续发展五大目标。
2025年,柬埔寨在复杂多变的全球及区域环境下推进该战略。报告指出,地缘政治紧张局势、全球经济与贸易波动、能源及商品价格压力、边境问题、网络诈骗打击以及气候变化等因素,均对柬埔寨的发展环境产生影响。
尽管面临上述挑战,柬埔寨政府仍保持了宏观经济稳定,并维持了经济增长势头。在社会保障体系建设、人力资源开发、公共服务改善及重点领域改革方面,政府取得了一定成果。报告强调,这些成就体现了柬埔寨在应对外部风险时的韧性,以及政府在管理风险和维护国家利益方面的能力。
此次发布的2025年报告是继2024年后的第二份监测报告,旨在反映“五角战略”第一阶段的进展、成果及面临的挑战。报告明确,各部委及相关机构需协同推进改革,以提升公共服务效率,并确保政策执行的合规性。对于执行过程中发现的问题,政府将将其作为改进工作的依据,进一步强化执行纪律,确保各项政策转化为实际成果。
📋 简要摘要 ▸
柬埔寨政府发布五角战略第一阶段2025年执行报告,总结了在复杂全球局势下,政府在经济增长、社会保障及公共服务改革方面的成果。报告指出,尽管面临地缘政治及能源价格压力,柬埔寨仍保持了宏观经济稳定,并强调各部门需协同推进改革,以应对未来挑战。
📋 完整原文 ▸
គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥
.....................
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ក្នុងឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានប្រព្រឹត្តទៅក្នុងបរិការណ៍សកល និងតំបន់ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជា។ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល សម្ពាធលើថាមពល និងតម្លៃទំនិញ បញ្ហាព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាកត្តាដែលប៉ះពាល់ដល់បរិយាកាសអភិវឌ្ឍន៍របស់កម្ពុជា។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តដឹកនាំប្រទេសដោយភាពម្ចាស់ការប្រាកដនិយមនិងទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជន។ កម្ពុជាបានបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃកំណើន ការបង្កើតការងារ ការពង្រឹង ប្រព័ន្ធគាំពារសង្គម ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អសេវាសាធារណៈ និងការជំរុញកិច្ចការកែទម្រង់ក្នុងវិស័យសំខាន់ៗ។ សមិទ្ធផលទាំងនេះបង្ហាញថា កម្ពុជាបានបន្តដំណើរអភិវឌ្ឍន៍របស់ខ្លួនដោយភាពធន់ និងជំហរច្បាស់លាស់ ទោះបីបរិយាកាសខាងក្រៅនៅតែមានហានិភ័យ និងភាពមិនប្រាកដប្រជាក៏ដោយ។ ការណ៍នេះក៏បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព គ្រប់គ្រងហានិភ័យ និងតម្រង់ទិសការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
របាយការណ៍តាមដាននិងត្រួតពិនិត្យឆ្នាំ២០២៥នេះ គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងជាមូលដ្ឋានសម្រាប់បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។ របាយការណ៍នេះក៏បានបង្ហាញថា ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ត្រូវការចូលរួមប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន។ សមិទ្ធផលដែលសម្រេចបាន គឺជាលទ្ធផលនៃកិច្ចខិតខំរួមរបស់រាជរដ្ឋាភិបាលទាំងមូល។ ចំណែកបញ្ហាប្រឈមដែលនៅសេសសល់ គឺជាមេរៀនសម្រាប់បន្តកែលម្អការងារ ពង្រឹងវិន័យអនុវត្ត និងធានាថា គោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវបានប្រែក្លាយទៅជាលទ្ធផលជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។ របាយការណ៍តាមដាននិងត្រួតពិនិត្យឆ្នាំ២០២៥នេះ គឺជារបាយការណ៍លើកទី២ បន្ទាប់ពីរបាយការណ៍ឆ្នាំ២០២៤។ ជារួម លទ្ធផលនៃការតាមដានបានបង្ហាញថា ក្រសួង ស្ថាប័នដឹកនាំការអនុវត្ត បានខិតខំជំរុញវិធានការ និងកម្មវិធីគោលនយោបាយនានា ហើយសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួនសម្រេចបានវឌ្ឍនភាពល្អ៕