中柬武术节在暹粒圆满落幕 线上线下超50万人次参与










分类文化旅游
事件时间2026-04-30
地点暹粒
来源柬埔寨旅游部
发布时间2026/04/30 17:39
详情描述
2026年4月30日,中柬武术节在暹粒巴戎寺北侧圆满落幕。本次活动由柬埔寨旅游部联合少林寺、中国驻柬埔寨大使馆、河南省人民政府、暹粒省政府及相关机构共同举办。柬埔寨旅游部部长胡萨、少林寺方丈释永信、暹粒省政府代表等出席活动。
活动现场吸引了超过2000名观众参与,并通过媒体、民众及社交平台网红进行直播,线上观看人数累计超过50万人次。
此次武术节旨在庆祝中柬建交68周年及“中柬人文交流年”,通过展示柬埔寨的斗狮拳、高棉武术、高棉拳,以及中国的少林功夫和太极,加强两国在文化、旅游及体育领域的交流。活动不仅促进了双方运动员与教练员之间的技术与经验分享,还向中国及国际游客推广了柬埔寨的文化旅游资源,旨在吸引更多中国游客到访。
柬埔寨旅游部表示,中柬旅游合作是两国友好关系的重要支柱。此次武术节作为文化交流的桥梁,体现了双方在“一带一路”倡议下,通过文化与体育活动深化战略伙伴关系,并致力于保护与传承两国珍贵的武术文化遗产。
📋 简要摘要 ▸
柬埔寨旅游部联合少林寺及中方机构,在暹粒巴戎寺北侧举办“中柬武术节”。活动展示了柬埔寨斗狮拳、高棉武术与少林功夫,旨在庆祝中柬建交68周年及“中柬人文交流年”,吸引超2000名现场观众及50万线上观众,有效推广了柬埔寨文化旅游资源。
📋 完整原文 ▸
ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌អន្តរជាតិ និងដ៏ធំអំពីគុនចម្រុះកម្ពុជា-ចិន «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» នាខេត្តសៀមរាប ត្រូវបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាដោយផ្ទាល់ និងរួមគ្នាផ្សាយផ្ទាល់ដោយសារព័ត៌មាន ប្រជាពលរដ្ឋ និងក្រុម Influencers ល្បីៗជុំវិញពិភពលោកឡើងដល់ប្រមាណ ៥០ម៉ឺន Viewers
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ ព្រះវិហារវត្តសៅលីង ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់វប្បធម៌ ក្បាច់គុនចម្រុះកម្ពុជា-ចិន «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា ឯកឧត្តម ង៉ូវ សេងកាក់ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ២,០០០នាក់ នៅកន្លែងផ្ទាល់ និងអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ប្រមាណជាង៥០ម៉ឺននាក់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាពេលនេះ គឺធ្វើឡើងដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបលើកទី៦៨ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបន្តពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រីក ពង្រឹង ពូនជ្រំ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ ព្រមទាំងលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈក្បាច់គុនបុរាណដ៏មានតម្លៃរបស់កម្ពុជា ដូចជា គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ រួមជាមួយសិល្បៈក្បាច់គុនចិនដ៏ល្បីល្បាញ ដូចជា កុងហ្វូសៅលីង និងថាយជី ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសរវាងកីឡាករ និងគ្រូបង្វឹកនៃប្រទេសទាំងពីរ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរចិន និងអន្តរជាតិ និងការរួមចំណែកអភិរក្ស អភិវឌ្ឍ និងលើកតម្លៃអត្តសញ្ញាណវប្បធម៌ជាតិ តាមរយៈការបង្ហាញសិល្បៈក្បាច់គុនជាមរតករស់របស់ប្រជាជាតិទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យទេសចរណ៍ បានក្លាយជាសសរស្តម្ភដ៏រឹងមាំមួយ ក្នុងការគាំទ្រដល់ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ ការផ្លាស់ប្តូរប្រជាជន វប្បធម៌ និងទេសចរណ៍ រវាងកម្ពុជា និងចិនឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ដែលឆ្លុះបញ្ចាំងពីការបន្តពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ និងកីឡា មិនត្រឹមតែជាការសម្តែងសិល្បៈក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរលង់ដូចគ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីកម្ពុជា និងចិន ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ក្រុមកីឡាករ សិល្បករ ព្រះសង្ឃសៅលីង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងចិន។
សូមបញ្ជាក់ផងដែរថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នេះ មិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពរស់នៃការផ្លាស់ប្តូរវប្បធម៌ សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ដែលនឹងបន្តរួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិ ឱ្យមកស្វែងយល់ និងទទួលយកបទពិសោធន៍ដ៏សម្បូរបែបនៅព្រះរាជាណាចក្រកម្ពុជា។
ខេត្តសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦