柬埔寨艺人Nai Kren父亲去世,Pocari Sweat公司提供援助
分类社会新闻
事件时间2026年3月14日
地点马德望省桑科县
来源khmerload
发布时间2026/03/14 12:47
详情描述
艺人Nai Kren因脑膜炎住院期间,其患肺病多年的父亲于3月14日去世。Pocari Sweat公司承诺承担其医疗及丧葬费用。
📋 完整原文 ▸
នាយក្រិន ជីវិតកម្សត់ទៅៗ ខណៈខ្លួនកំពុងឈឺធ្ងន់ ឪពុកក៏ទទួលមរណភាពទៀត 🕊️
តាមរយៈលោក ហ្វីលីព បានឲ្យដឹងថា ខណៈនាយក្រិនកំពុងមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរនិងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រនោះ ព្រឹកនេះថ្ងៃទី១៤មិនានេះឪពុករបស់នាយក្រិនដែលមានជំងឺសួតធ្ងន់ធ្ងររាប់សិបឆ្នាំមកហេីយដែរនោះបានលាចាកលោកនៅវេលាម៉ោង ១០និង២០នាទី បាត់ទៅហេីយ។
ឪពុកនាយក្រិន ឈ្មោះ ទេស ភឺន អាយុ ៨៥ឆ្នាំ ចំណែកឯម្ដាយនាយក្រិនបានចែកឋានយូរឆ្នាំមកហេីយ។ អ្នកនាង ប្រឹមប្រិយ បានបញ្ជាក់មកខ្ញុំនៅពេលនេះថាក្រុមហ៊ុន Pocari Sweat នឹងរ៉ាប់រងលេីការចំណាយទាំងស្រុងរបស់នាយក្រិននៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនិងរ៉ាប់រងលេីការចំណាយទាំងអស់លេីការធ្វេីបុណ្យសពរបស់ឪពុកនាយក្រិននៅភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ផងដែរ។
អរគុណម្ដងទៀត 👉 Pocari Sweat Cambodia