柬埔寨勋爵协会赴土耳其参会 旨在深化双边经贸合作










分类经济
事件时间2026-10-12
地点土耳其伊斯坦布尔
来源柬埔寨勋爵协会
发布时间2026/10/17 14:55
详情描述
2026年10月12日下午,在柬埔寨首相洪玛奈访问土耳其期间,柬埔寨勋爵协会代表团在伊斯坦布尔参加了“土耳其-柬埔寨商业论坛”。此次代表团由勋爵协会代表带队,共有来自两国相关机构及66家企业的代表出席。
该论坛由柬埔寨商会、土耳其对外经济关系委员会(DEİK)、柬埔寨商业部及土耳其商业部共同举办,旨在加强两国私营部门在贸易、投资及合作伙伴关系方面的深度对接,并为双方企业寻找潜在的合作机会。
洪玛奈在论坛上表示,柬埔寨致力于将双边贸易额提升至10亿美元。数据显示,2025年两国贸易额约为4亿美元,较2024年增长超过18%。他鼓励两国企业家深化合作,通过产品多元化、加强商业网络建设,将土耳其的工业能力与柬埔寨的生产基地及农业资源进行对接。
双方重点探讨的合作领域包括制造业、农业及农产品加工、物流运输、可再生能源、数字技术以及可持续旅游业。通过在这些领域的合作,旨在创造附加值并扩大投资机会。
柬埔寨勋爵协会表示,此次参会旨在支持柬埔寨政府扩大国际经济合作的努力,并协助协会成员寻找商业伙伴,将讨论转化为实际的投资项目,以促进柬埔寨的贸易增长与经济发展。
📋 简要摘要 ▸
柬埔寨勋爵协会代表团在洪玛奈总理访问土耳其期间,参加了“土耳其-柬埔寨商业论坛”,旨在加强两国私营部门在贸易、投资及合作伙伴关系方面的深度对接。
📋 完整原文 ▸
**គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាធុរកិច្ចតួកគីយ៉េ–កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ**
**ទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ៖** នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគីយ៉េ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា អ៊ាន អេឡែន បានចូលរួម «វេទិកាធុរកិច្ចតួកគីយ៉េ–កម្ពុជា» (Türkiye–Cambodia Business Forum) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនពីប្រទេសទាំងពីរ សរុបចំនួន ៦៦ក្រុមហ៊ុន។
វេទិកានេះត្រូវបានសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃតួកគីយ៉េ (DEİK) ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋតួកគីយ៉េ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងបង្កើតឱកាសសម្រាប់ការស្វែងរកដៃគូសហការថ្មីៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគីយ៉េ ឱ្យសម្រេចបានគោលដៅ ១ពាន់លានដុល្លារអាម៉េរិកនាពេលខាងមុខ។ គួរជម្រាបថា ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ៤០០លានដុល្លារអាម៉េរិក កើនឡើងជាង ១៨% បើធៀបនឹងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតីបានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការឱ្យហួសពីការផ្លាស់ប្តូរទំនិញ និងទំហំពាណិជ្ជកម្ម ដោយផ្តោតលើការធ្វើពិពិធកម្មផលិតផល ការពង្រឹងបណ្តាញធុរកិច្ច និងការតភ្ជាប់សមត្ថភាពឧស្សាហកម្មរបស់តួកគីយ៉េ ជាមួយមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើន និងធនធានកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា។
ជាពិសេស វិស័យដែលមានសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរួមមាន កម្មន្តសាល កសិកម្ម និងការកែច្នៃកសិផល ការដឹកជញ្ជូន និងភស្តុភារកម្ម ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាឌីជីថល និងទេសចរណ៍ប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះអាចជួយបង្កើតតម្លៃបន្ថែម ពង្រីកឱកាសវិនិយោគ និងបង្កើតផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់ប្រទេសទាំងពីរ។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជាក្នុងវេទិកានេះ បានបង្ហាញពីការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ វេទិកានេះក៏ជាឱកាសសម្រាប់សមាគម និងសមាជិករបស់ខ្លួន ក្នុងការស្វែងរកដៃគូធុរកិច្ច និងវិនិយោគថ្មីៗ ព្រមទាំងកំណត់វិស័យសហប្រតិបត្តិការដែលអាចបំពេញសក្តានុពលឱ្យគ្នាទៅវិញទៅមក។
សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញការតភ្ជាប់ធុរកិច្ចជាមួយដៃគូអន្តរជាតិ និងគាំទ្រការបង្កើតភាពជាដៃគូដែលមានសក្តានុពល ដើម្បីប្រែក្លាយទំនាក់ទំនង និងការពិភាក្សាធុរកិច្ចទៅជាកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគជាក់ស្តែង ដែលរួមចំណែកដល់ការពង្រីកពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation)
🌏 [Website](https://cambodianoknha.org/)
🌐[Telegram](https://t.me/cambodianoknhaassociation)
🌐 [X(Twitter) ](https://x.com/cambodianoknha)
🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA)
🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)