法语国家组织百人代表团访暹粒 全天考察吴哥窟塔普伦寺










分类文旅
事件时间2026-11-17
地点暹粒
来源vayo电台
发布时间2026/11/18 08:28
详情描述
来自非洲、加拿大及欧洲30个法语国家的百余位代表,于2026年11月17日在暹粒省吴哥景区进行为期一天的文化与遗产考察。代表团在金边完成会议后,先后参观吴哥窟与塔普伦寺,随后离开柬埔寨。多数成员为首次到访吴哥,现场反应热烈。
📋 完整原文 ▸
ក្រុមគណៈប្រតិភូចំនួនជាង១០០នាក់ នៃបណ្ដាប្រទេសនិយាយភាសាបារាំង(Francophonie) មកពី៣០ប្រទេស នៅក្នុងទ្វីបអាហ្រ្វិក នៅកាណាដា និងអឺរ៉ុប បានចំណាយពេលពេញមួយថ្ងៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចផ្នែកវប្បធម៌ និងបេតិកភណ្ឌនៅក្នុងរមណីយដ្ឋានអង្គរ នាខេត្តសៀមរាប។ គណៈប្រតិភូទាំងអស់បានចាប់ផ្ដើមទស្សនានៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ក្រោយកិច្ចប្រជុំនៅរាជធានីភ្នំពេញ និងនៅមុនពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចវប្បធម៌ និងបេតិកភណ្ឌពិភពលោកនៅតំបន់អង្គរ គណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំងទាំងនោះ បានបង្ហាញទឹកមុខញញឹមស្រស់ស្រាយ អមជាមួយក្តីរំភើប ដោយភាគច្រើននៃគណៈប្រតិភូទាំងនោះ ទើបតែបានស្គាល់តំបន់អង្គរ និងប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យរបស់ខ្មែរជាលើកដំបូង។
រូបភាព៖ ស៊ិន ប្រណី, រដ្ឋ ផល្លីន
============
[**👉Facebook**](https://www.facebook.com/vayofm)
[**👉Telegram**](https://t.me/vayofm)** **
[**👉TikTok**](https://www.tiktok.com/@vayofmradio?_t=8qP0w6MsZfe&_r=1)
[**👉**](https://www.tiktok.com/@vayofmradio?_t=8qP0w6MsZfe&_r=1)[**YouTube**](https://www.youtube.com/@vayofm105)
**👉**[**IOS**](https://apps.apple.com/us/app/vayo-fm-radio/id993070474)
[**👉**](https://apps.apple.com/us/app/vayo-fm-radio/id993070474)[**Android**](https://play.google.com/store/apps/details?id=com.vayofm.bunsorng.vayoapp)