磅清扬31名高考生获奖励 勋爵夫妇自掏腰包

分类教育
事件时间2026-10-29
地点磅清扬省
来源柬埔寨国家电视台
发布时间2026/10/29 14:16
详情描述
2026年10月29日,磅清扬省德波县格朗斯卡尔乡举行见面会,春·提拉瓦博士与夫人、勋爵宋·索菲向当地31名通过2025-2026学年高中毕业考试的学生表示祝贺并发放鼓励金,同时感谢家长与教师的长期培养。春·提拉瓦还勉励学生了解柬埔寨历史与和平进程,并认识政府从三角战略起步的国家发展路线。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព អបអរសាទរ និងឧបត្ថម្ភលើកទឹកចិត្តសិស្សប្រឡងជាប់បាក់ឌុប៣១នាក់ នៅឃុំក្រាំងស្គារ
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព បានថ្លែងអបអរសាទរដល់ក្មួយៗទាំង៣១នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥–២០២៦ និងថ្លែងអំណរគុណដល់មាតាបិតា ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំចិញ្ចឹមបីបាច់ អប់រំ ទំនុកបម្រុង និងបង្ហាត់បង្រៀនកូនចៅ រហូតទទួលបានជោគជ័យ។
ការថ្លែងនេះធ្វើឡើងក្នុងពិធីសំណេះសំណាល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព ដោយមានសិស្សានុសិស្ស មាតាបិតា អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធចូលរួម សរុបជិត១០០នាក់។
បន្ទាប់ពីមតិរបស់លោកស្រីមេឃុំ និងថ្នាក់ដឹកនាំស្រុកទឹកផុស ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើឱ្យក្មួយៗបន្ត «រៀនហើយ រៀនទៀត រៀនមិនចេះចប់» ទាំងនៅសាលា នៅផ្ទះ និងក្នុងសង្គម។ ការជ្រើសរើសជំនាញសិក្សាបន្ត ត្រូវផ្អែកលើចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារ ដោយកុំជ្រើសរើសតាមគ្នា ដើម្បីបង្កើនឱកាសទទួលបានការងារល្អ និងកសាងអនាគតរបស់ខ្លួន។ ចំពោះយុវជនដែលមានបំណងក្លាយជាមន្ត្រីល្អ ត្រូវមាន «ស៣» គឺ សុខភាព សមត្ថភាព និងសីលធម៌។
ឯកឧត្តមបណ្ឌិត ក៏បានពន្យល់អំពីស្ថានភាពក្នុងប្រទេស និងភូមិសាស្ត្រនយោបាយអន្តរជាតិ ព្រមទាំងលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីឱ្យក្មួយៗស្វែងយល់ពីប្រវត្តិសាស្ត្រ និងដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យក្មួយៗស្វែងយល់ពីយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ចាប់ពីយុទ្ធសាស្ត្រត្រីកោណ ឆ្នាំ