洪森嘲讽批评者未读新书 强调三角战略历史意义

分类政治
事件时间2026-10-21
地点金边
来源新柬埔寨日报
发布时间2026/10/21 18:42

详情描述

2026年10月21日,柬埔寨参议院主席洪森在社交媒体发文,针对近期外界对其新书《三角战略》的批评作出回应。 洪森指出,该书由昂比塞(Ieng Pisey)撰写,全书共1111页,内容记录了他在1998年12月2日第二届国会新内阁首次会议上提出的“三角战略”。该书近期由4名参议院年轻官员负责推广。 洪森在文中表示,部分批评者在未阅读书籍内容的情况下,便指责该书存在伪造、歪曲或谎报历史的行为。他将此类群体称为“极端分子”,认为这种不加阅读便进行攻击的做法,反映出其对所有事物均持盲目反对的态度。 此外,洪森还提及部分泰国媒体对该书的批评报道。他对此表示不解,并质疑这些“柬埔寨极端分子”是否与部分泰国媒体存在合作关系。同时,洪森对泰国媒体长期关注其相关动态表示感谢,并提及了此前他曾使用过的“狗坐马车”比喻。
📋 简要摘要 ▸
洪森在社交媒体发文,嘲讽批评者在未阅读其1111页新书《三角战略》的情况下进行攻击,并感谢泰国媒体的关注。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន ចំអកអ្នករិះគន់សៀវភៅស្តីពីយុទ្ធសាស្ត្រត្រីកោណ និងលើកឡើងពីការផ្សាយបន្តរបស់សារព័ត៌មានថៃមួយចំនួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយសម្តែងការហួសចិត្តចំពោះការរិះគន់សៀវភៅស្តីពី «យុទ្ធសាស្ត្រត្រីកោណ» ដែលនិពន្ធដោយលោក អៀង ពិសី ដោយលើកឡើងថា អ្នករិះគន់មួយចំនួនបានចោទប្រកាន់ថា សៀវភៅនេះក្លែងបន្លំ បំភ្លៃ ឬកុហកប្រវត្តិសាស្ត្រ ទាំងដែលមិនទាន់បានអានសៀវភៅនៅឡើយ។ តាមសំណេររបស់សម្តេចតេជោ សៀវភៅដែលមានកម្រាស់ ១.១១១ ទំព័រនេះ រៀបរាប់អំពីយុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មី នីតិកាលទី២ នៃរដ្ឋសភា។ សៀវភៅនេះត្រូវបានផ្សព្វផ្សាយដោយបញ្ញវន្តវ័យក្មេងចំនួន ៤នាក់ ដែលជាមន្ត្រីបម្រើការនៅព្រឹទ្ធសភា កាលពីប៉ុន្មានថ្ងៃមុន។ សម្តេចតេជោបានចំអកចំពោះអ្នកដែលសម្តេចហៅថា «ក្រុមជ្រុលនិយម» ដោយលើកឡើងថា ការប្រឆាំងនឹងសៀវភៅទាំងដែលមិនទាន់បានអាន បង្ហាញពីការប្រឆាំងគ្រប់រឿង រួមទាំងរឿងដែលខ្លួនមិនទាន់បានដឹងច្បាស់ផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីការផ្សាយបន្តរបស់សារព័ត៌មានថៃមួយចំនួន ចំពោះការរិះគន់សៀវភៅនេះ ដោយសម្តែងការហួសចិត្ត និងចោទជាសំណួរថា តើមានការសហការរវាងក្រុមដែលសម្តេចហៅថា «ជ្រុលនិយមខ្មែរ» ជាមួយសារព័ត៌មានថៃមួយចំនួនដែរឬទេ។ នៅចុងបញ្ចប់នៃសំណេរ សម្តេចតេជោបានថ្លែងអំណរគុណដល់សារព័ត៌មានថៃមួយចំនួន ដែលសម្តេចលើកឡើងថា តែងតែជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសម្តេច រួមទាំងរឿងរ៉ាវដែលសម្តេចបានលើកឡើងដោយប្រើពាក្យប្រៀបធៀបថា «ឆ្កែបានជិះរទេះ» ផងដែរ៕