柬埔寨国家档案馆百年 勋爵协会出席圆桌论坛






分类文化
事件时间2026-11-05
地点金边
来源柬埔寨勋爵协会
发布时间2026/11/05 17:56
详情描述
2026年11月5日上午,金边举行“国家档案馆愿景与数字活动”圆桌论坛。柬埔寨勋爵协会主席李永法指派副主席Vinh Hour率团出席,随行人员为协会成员Li Phunrat及代理秘书长Yeum Poran。该论坛是国家档案馆成立100周年庆祝活动的组成部分,主题为“一个世纪的记忆,迈向提升民族认同”。
论坛现场,国务部长兼经济、社会和文化理事会主席向Vinh Hour(代表勋爵协会)和Li Phunrat(代表Garden City Golf Club)颁发感谢状,表彰两家机构出资赞助百年庆典的筹办工作。
按协会发布的消息,国家档案馆是政府机构,负责管理、收集、保管具有历史与法理价值的行政文件,供当代及后代用于学习、研究与查阅。馆藏文件记录了19世纪以来柬埔寨国家与社会的重要事件和决策,是了解国家演变过程的基础材料。
在数字化背景下,档案保存已不限于维护纸质实体,还包括文件数字化、数据系统整理、保存技术升级,以及提高文件调阅的安全性与效率。这一方向直接关系到需要查证历史记录和法律依据的研究者、机构。
勋爵协会方面表示,参与此次活动意在配合政府及专业机构保护、修复历史文件,并推动档案管理与保存知识、技术的普及培训。协会将馆藏文件视为国家遗产,也是支撑学术研究和法理查证的重要凭证。
公告未说明国家档案馆面向普通民众的查阅开放细则。有查阅需求者,可先向发布方核实准入条件及数字化目录的公开范围。
📋 简要摘要 ▸
2026年11月5日上午,柬埔寨勋爵协会主席李永法指派副主席率团出席"国家档案馆愿景与数字活动"圆桌论坛。该论坛是国家档案馆成立100周年庆祝活动的组成部分,主题为"一个世纪的记忆,迈向提升民族认同"。协会方面由副主席、成员及代理秘书长共同参加。
📋 完整原文 ▸
**សមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាតុមូល «ចក្ខុវិស័យបណ្ណសារដ្ឋានជាតិ និងសកម្មភាពឌីជីថល» ក្នុងឱកាសអបអរសាទរខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ**
**ភ្នំពេញ៖** នាព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា អមដំណើរដោយ អ្នកឧកញ៉ា លី ភូនរ៉ាត់ សមាជិកសមាគម និងលោក យឿម ប៉ូរ៉ាន អគ្គលេខាធិការស្តីទី ចូលរួមវេទិកាតុមូល «ចក្ខុវិស័យបណ្ណសារដ្ឋានជាតិ និងសកម្មភាពឌីជីថល» ដែលជាផ្នែកមួយនៃកម្មវិធីអបអរសាទរខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ»។
ក្នុងឱកាសនេះ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូន អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ តំណាងសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា លី ភូនរ៉ាត់ តំណាងក្រុមហ៊ុន Garden City Golf Club ចំពោះការចូលរួមឧបត្ថម្ភថវិកា និងគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ។
បណ្ណសារដ្ឋានជាតិកម្ពុជា គឺជាស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលទទួលបន្ទុកគ្រប់គ្រង ប្រមូល ថែរក្សា និងអភិរក្សឯកសាររដ្ឋបាលដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត សម្រាប់បម្រើដល់ការសិក្សា ស្រាវជ្រាវ និងការប្រើប្រាស់របស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ ឯកសារដែលបានតម្កល់នៅបណ្ណសារដ្ឋានជាតិ បានកត់ត្រាព្រឹត្តិការណ៍ និងការសម្រេចចិត្តសំខាន់ៗ ដែលឆ្លុះបញ្ចាំងពីការវិវត្តរបស់រដ្ឋ និងសង្គមកម្ពុជា ចាប់តាំងពីសតវត្សទី១៩មក។
ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការអភិរក្សបណ្ណសារមិនត្រឹមតែផ្តោតលើការថែរក្សាឯកសាររូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឱ្យមានការធ្វើឌីជីថលកម្ម ការរៀបចំប្រព័ន្ធទិន្នន័យ ការពង្រឹងបច្ចេកទេសថែរក្សា និងការបង្កើនលទ្ធភាពចូលប្រើប្រាស់ឯកសារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីធានាឱ្យបេតិកភណ្ឌឯកសារជាតិត្រូវបានរក្សាទុក និងបន្តប្រើប្រាស់បានយូរអង្វែង។
ការចូលរួម និងឧបត្ថម្ភគាំទ្ររបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ បានបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជំនាញ ក្នុងការអភិរក្ស និងស្តារឡើងវិញនូវឯកសារប្រវត្តិសាស្ត្រ ព្រមទាំងជំរុញការផ្សព្វផ្សាយ ការបណ្តុះបណ្តាលចំណេះដឹង និងបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រង និងថែរក្សាឯកសារ។
សម្រាប់សមាគមឧកញ៉ាកម្ពុជា ឯកសារដែលតម្កល់ និងថែរក្សានៅបណ្ណសារដ្ឋានជាតិ មិនត្រឹមតែជាឯកសាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌជាតិ និងជារតនវត្ថុដ៏មានតម្លៃ ដែលផ្ទុកនូវប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ និងភស្តុតាងគតិយុត្ត សម្រាប់ជាមូលដ្ឋានដល់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីអតីតកាល និងការបន្តកសាងអនាគតរបស់ប្រទេសជាតិ។
តាមរយៈការចូលរួមនេះ សមាគមឧកញ៉ាកម្ពុជា បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកលើការងារសង្គម វប្បធម៌ និងការអភិរក្សបេតិកភណ្ឌជាតិ ដើម្បីថែរក្សាការចងចាំរួមរបស់ជាតិ និងលើកកម្ពស់អត្តសញ្ញាណកម្ពុជាឱ្យបន្តស្ថិតស្ថេរទៅកាន់ជំនាន់ក្រោយ។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation)
🌏 [Website](https://cambodianoknha.org/)
🌐[Telegram](https://t.me/cambodianoknhaassociation)
🌐 [X(Twitter) ](https://x.com/cambodianoknha)
🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA)
🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)