洪玛奈会见越南国家主席苏林 双方承诺深化经贸与国防合作

分类政治
事件时间2026-06-09
地点越南
来源柬埔寨通讯社
发布时间2026/06/10 08:59
详情描述
2026年6月9日下午,柬埔寨总理洪玛奈在访问越南期间,与越南国家主席兼越共中央总书记苏林举行会谈。此次会谈是在洪玛奈赴越出席第三届东盟未来论坛的背景下进行的。
越南国家主席苏林对柬埔寨社会经济发展的进展表示认可,并回顾了其于2026年2月对柬埔寨进行的国事访问及出席政党峰会的成果。苏林表示,越南支持进一步加强柬越双边关系,深化柬越老三方合作,并强调双方应在区域及国际框架下共同努力,为维护地区和平与安全做出贡献。
洪玛奈对越南成功举办第三届东盟未来论坛表示祝贺。他指出,尽管当前全球局势变化迅速且充满不确定性,但柬越传统友好关系持续发展。洪玛奈重申,柬埔寨致力于在柬越双边及柬越老三方框架下提升合作水平,以实现互利共赢。
双方在会谈中就多个重点领域的合作进行了深入交流,一致同意继续加强在经济、贸易、国防及安全领域的协作,并强调将进一步促进两国人民之间的交流与互联互通,特别是加强青年群体之间的互动。
📋 简要摘要 ▸
柬埔寨总理洪玛奈在访问越南期间,与越南国家主席苏林举行会谈。双方一致同意继续加强两国在经济、贸易、国防及安全领域的合作,并强调在柬越老三方框架下共同维护区域和平与稳定,促进青年交流与互联互通。
📋 完整原文 ▸
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
(AKP) នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័ស នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅប្រទេសកម្ពុជា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណបក្ស នៅប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
ឯកឧត្តមក៏បានគូសបញ្ជាក់ពីការគាំទ្រដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជាបន្តធ្វើការរួមគ្នា ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។
ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទរវៀតណាមចំពោះការរៀបចំវេទិកាអនាគតអាស៊ាន លើកទី៣ ដ៏មានសារៈសំខាន់នេះ ក្នុងបរិបទពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
បន្ថែមលើនេះ សម្ដេចធិបតី បានសម្ដែងការរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-វៀតណាម ទោះបីជាពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ។
ក្នុងន័យនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ។
សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេសយុវជន៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia