孙占托访日会见日本经济团体联合会 推动高科技产业投资










分类经济
事件时间2026-06-10 13:40
地点日本东京
来源柬埔寨勋爵协会
发布时间2026/06/10 13:40
详情描述
2026年6月10日,柬埔寨副首相兼柬埔寨发展理事会第一副主席孙占托率领柬埔寨勋爵协会代表团访问日本东京,前往日本经济团体联合会(Keidanren)总部,与该联合会亚洲及大洋洲委员会主席、MS&AD保险集团控股公司董事长原典幸举行战略工作会谈。
孙占托在会谈中指出,日本经济团体联合会作为日本大型企业集团的代表,在推动双边经贸合作中具有重要作用。他建议该联合会继续发挥桥梁作用,向日本企业推介柬埔寨的投资潜力,重点吸引电子工业、数字技术等高附加值产业的投资。
孙占托向日方介绍了柬埔寨的投资环境优势,包括政治稳定、宏观经济稳健、地理位置优越、年轻劳动力充足,以及开放且具有激励性的投资法。此外,他还提到了柬埔寨在基础设施互联互通方面的规划,旨在降低物流成本并提升效率,同时强调了柬埔寨政府在打击网络诈骗方面采取的严厉措施。孙占托邀请日本经济团体联合会成员企业赴柬埔寨进行实地考察。
原典幸对柬埔寨代表团的到访表示欢迎,并对柬埔寨在经济社会发展及政治稳定方面取得的进展表示关注。他表示,作为亚洲及大洋洲委员会主席,愿与柬埔寨发展理事会保持密切合作,进一步了解柬埔寨市场潜力,推动两国私营部门实现互利共赢。
📋 简要摘要 ▸
柬埔寨副首相孙占托率团访问日本,与日本经济团体联合会及MS&AD保险集团高层会谈,重点推介柬埔寨投资环境,旨在吸引电子、数字技术等高附加值产业投资。
📋 完整原文 ▸
«អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាយុទ្ធសាស្ត្រជាមួយ លោក Noriyuki Hara ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី នៃសហព័ន្ធធុរកិច្ចជប៉ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង MS&AD Insurance Group Holdings»
តូក្យូ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បន្តអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ទីស្នាក់ការកណ្តាលរបស់សហព័ន្ធធុរកិច្ចជប៉ុន (Keidanren) ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារជាយុទ្ធសាស្ត្រជាមួយ លោក Noriyuki Hara ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី នៃសហព័ន្ធធុរកិច្ចជប៉ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង MS&AD Insurance Group Holdings។
នៅក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីដ៏មានឥទ្ធិពលរបស់សហព័ន្ធ Keidanren ដែលជាតំណាងឱ្យសំឡេងនៃវិស័យឯកជន និងបណ្តុំក្រុមហ៊ុនសាជីវកម្មធំៗរបស់ជប៉ុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសហព័ន្ធមេត្តាបន្តដើរតួនាទីជាកាតាលីករក្នុងការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងផ្សារភ្ជាប់រលកវិនិយោគពីជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជា វិស័យឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះធ្វើការជម្រាបបន្ថែមអំពីសក្តានុពល និងឧត្តមភាពប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ, ទីតាំងភូមិសាស្រ្តដែលអំណោយផល, កម្លាំងពលកម្មវ័យក្មេងដ៏មានសក្តានុពល, ច្បាប់ស្តីពីការវិនិយោគដែលមានលក្ខណៈបើកចំហ ផ្តល់ការលើកទឹកចិត្តខ្ពស់ និងមានភាពបត់បែន, ព្រមទាំងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សំដៅកាត់បន្ថយការចំណាយដឹកជញ្ជូន និងលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងការដាក់ចេញនូវវិធានការយ៉ាងមុតស្រួចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកម្ចាត់ការឆបោកតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកប្រធាន និងក្រុមហ៊ុនដែលជាសមាជិកនៃសហព័ន្ធធុរកិច្ចជប៉ុន មកទស្សនកិច្ចសិក្សាពីកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជាដោយផ្ទាល់ផងដែរ។
ជាការឆ្លើយតប លោក Noriyuki Hara បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់ទីស្នាក់ការកណ្តាល Keidanren របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។
លោកប្រធានបានធ្វើការកត់សម្គាល់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច សង្គម និងការពង្រឹងស្ថិរភាពនយោបាយរបស់កម្ពុជា និងគោលនយោបាយដ៏គួរឱ្យចាប់អារម្មណ៍របស់កម្ពុជា ព្រមទាំងបានបង្ហាញនូវចំណាប់អារម្មណ៍លើកាលានុវត្តភាពវិនិយោគថ្មីៗផងដែរ។
ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី លោកបានបង្ហាញនូវសុច្ឆន្ទៈក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. ក្នុងការផ្សព្វផ្សាយ និងស្វែងយល់ពីសក្តានុពលទីផ្សាររបស់កម្ពុជា សំដៅឈានទៅកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រួមគ្នារវាងប្រទេសទាំងពីរតាមរយៈវិស័យឯកជននាពេលអនាគត។
ជំនួបពិភាក្សាការងារនាឱកាសនេះ គឺជាសកម្មភាពដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងជំនឿទុកចិត្ត និងរឹតបន្តឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហគមន៍ធុរកិច្ចលំដាប់កំពូលរបស់ជប៉ុន។ ផ្លែផ្កានៃកិច្ចពិភាក្សានេះ មិនត្រឹមតែជាកាលានុវត្តភាពក្នុងការទាក់ទាញរលកទុនវិនិយោគលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានឆ្ពោះទៅមុខប្រកបដោយភាពរឹងមាំ ក្នុងការជំរុញឱ្យទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន កាន់តែរីកលូតលាស់និងកាន់តែខ្លាំងក្លា។