柬埔寨与澳大利亚探讨加强经贸合作 聚焦农业与旅游

分类外交
事件时间2026-08-19
地点堪培拉
来源柬埔寨通讯社
发布时间2026/08/19 21:59
详情描述
2026年8月19日下午,柬埔寨驻澳大利亚大使诺姆·皮西特(Nom Piseth)在堪培拉与澳大利亚贸易与旅游部长唐·法雷尔(Don Farrell)举行工作会谈。随同出席的还有柬埔寨驻澳使馆第一秘书Touch Pichitphalkun及商务随员Heng Huykhey。
双方在会谈中重点讨论了加强柬澳两国经济与贸易关系的路径,旨在通过深化双边合作促进经济增长。双方一致同意推动贸易、投资及商业对接,并明确将农业、农工业及供应链作为重点合作领域,以实现贸易多元化。
此外,双方就加强旅游业合作交换了意见,探讨通过完善基础设施建设及推动开通直飞航班,进一步提升两国间的旅游互联互通。
📋 简要摘要 ▸
柬埔寨驻澳大利亚大使与澳大利亚贸易部长在堪培拉举行会谈,双方重点讨论了加强两国经济与贸易关系的具体路径,旨在深化双边合作。
📋 完整原文 ▸
កម្ពុជា និងអូស្ត្រាលី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម
(AKP) នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី អមដោយ លោកស្រី ទូច ពិចិត្រផល្គុន លេខាធិការទី១ និងកញ្ញា ហេង ហ៊ុយខី អនុព័ន្ធពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី និងជារដ្ឋមន្ត្រីពិសេសទទួលបន្ទុកដ្ឋាភិបាល ព្រមទាំងជាសមាជិកព្រឹទ្ធសភាតំណាងឱ្យរដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងកង់បេរ៉ា។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ធុរកិច្ច ដោយផ្តោតលើវិស័យសក្តានុពល ដូចជា កសិកម្ម កសិឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរួម។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ការតភ្ជាប់ជើងហោះហើរត្រង់៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia