柬埔寨司法部召开舆论管理会议 推进政务数字化










分类政务
事件时间2026-09-01 14:00
地点金边
来源柬埔寨司法部
发布时间2026/09/01 21:33
详情描述
2026年9月1日下午14时,柬埔寨司法部在金边参加了由新闻部主持的政务信息发布与舆论管理工作会议。此次会议旨在加强各政府部门间的信息协同,提升政务公开的效率与时效性。
司法部副总理兼部长高乐委派司法部国务秘书兼发言人艾占马卡拉,以及司法部发言人成员奔帕丽卡出席会议。新闻部部长内帕克特主持了本次会议,与会人员包括来自政府各部门的发言人及新闻官员。
会议核心议题在于强化政府内部的“单一主体系统”运作机制,要求各部门在信息发布与舆论管理工作中加强协作与统筹,确保政务信息传递的准确性与一致性,以优化政府与民众之间的沟通渠道。
内帕克特在会上强调,各部门需加快推进新闻领域的现代化转型,推动传统媒体与数字媒体的深度融合。通过技术升级与平台整合,提升政务信息的生产与传播能力,以适应当前技术发展趋势,并满足公众对政务信息获取的需求。
📋 简要摘要 ▸
柬埔寨司法部召开会议,旨在加强政务信息发布与舆论管理,推动传统媒体与数字媒体融合,以适应技术发展并满足公众对政务信息的需求。
📋 完整原文 ▸
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល
=====================
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ៍ទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោកជំទាវ ប៉ែន ផល្លីការ សមាជិកអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គោលដៅសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។ ការងារនេះទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវលទ្ធផលរួម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីពង្រីកសមត្ថភាពក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់សាធារណជន។