洪森赴马德望与拜林调研 强调打击网络及跨境犯罪










分类政治
事件时间2026-06-12 09:39
地点马德望
来源柬埔寨快讯
发布时间2026/06/12 09:39
详情描述
2026年6月12日上午9时39分,柬埔寨代国家元首洪森赴马德望省,与马德望省及拜林省的省、市、县、乡、分区理事会成员及各部门负责人举行座谈。这是洪森第15次开展基层调研活动。
此次调研旨在强化参议院与地方政府间的联系,监督政府政策在基层的落实情况,并提升公共服务质量。会议重点讨论了加强基层行政工作、维护社会治安与秩序,以及落实“安全村、乡”政策。
洪森在会上强调,地方当局必须严厉打击各类犯罪,特别是毒品犯罪、网络犯罪及跨境犯罪。此外,会议还涉及保护自然资源、关怀退伍军人及现役军人家属、促进经济发展及改善民生等议题。
针对即将到来的选举工作,洪森要求地方当局做好准备,确保选民登记及信息发布过程透明高效。同时,会议还强调了提升女性在领导岗位及社会事务中的参与度。
📋 简要摘要 ▸
洪森于2026年6月12日赴马德望省,与马德望及拜林两省的基层官员举行座谈。这是其第15次基层调研,旨在强化基层行政效率、提升公共服务质量,并严厉打击毒品、网络犯罪及跨境犯罪。
📋 完整原文 ▸
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត បាត់ដំបង និងខេត្ត ប៉ៃលិន
ថ្ងៃសុក្រទី១២ ខែមិថុនា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្ម ចុះជួបសំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលពិធីនេះបានប្រារព្ធធ្វើរួមគ្នា នៅលើទឹកដី នៃខេត្តបាត់ដំបង ដែលនេះគឺជាគោលដៅទី១៥ហើយ នៃកម្មវិធីចុះជួបមន្ត្រីមូលដ្ឋានរបស់សម្តេចតេជោ។
សូមបញ្ជាក់ថា ដំណើរចុះមូលដ្ឋានរបស់ សម្តេចតេជោ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងស្ថាប័នព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតាមដានវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅថ្នាក់មូលដ្ឋាន សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការបម្រើប្រជាពលរដ្ឋ។ គ្រប់ជំនួបនៅតាមមូលដ្ឋាន ទាំងអស់ បានផ្តោតលើបញ្ហាសំខាន់ៗ ជាច្រើន រួមមាន ការពង្រឹងការងារ រដ្ឋបាលមូលដ្ឋាន, ការលើកកម្ពស់ គុណភាពសេវាសាធារណៈ ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ជាមួយគ្នានេះ ក៏មានការជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស គ្រឿងញៀន បទល្មើស បច្ចេកវិទ្យា និងបទល្មើសឆ្លងដែន ជាដើម។រាល់កិច្ច សំណេះសំណាល សម្តេចតេជោ តែងតែលើកឡើងពី សារៈសំខាន់នៃការការពារ និងអភិរក្សធនធានធម្មជាតិ ការយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន គ្រួសារយុទ្ធជនពលី និងគ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី ព្រមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តត្រៀមលក្ខណៈសម្រាប់ដំណើរការបោះឆ្នោតនាពេលខាងមុខ ដោយធានាឱ្យការងារចុះឈ្មោះ និងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋប្រព្រឹត្តទៅដោយតម្លាភាព និងប្រសិទ្ធភាព។ ការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការចូលរួម ក្នុងកិច្ចការសង្គម ក៏ត្រូវបានយកចិត្តទុកដាក់ ផងដែរ។ ដំណើរចុះជួប សំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ចំពោះការងារមូលដ្ឋាន និងការបន្តពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយចីរភាព និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។