“柬埔寨One Health卫星活动”圆满闭幕
| 分类 | 公共卫生 |
|---|---|
| 事件时间 | 2026年4月1日至2日 |
| 事件地点 | 金边索菲特酒店 |
| 发布时间 | 2026-04-03 09:31 |
新闻摘要
卫生部国务秘书主持闭幕式,会议重点讨论了One Health框架、禽流感防控、人畜共患病、抗微生物药物耐药性及环境健康等议题。
📄 完整原文 ▶ 查看原文 →
ពិធីបិទ "ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia" —— រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ "ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia" ។ ព្រឹត្តិការណ៍ទាំងមូល បានដំណើរការទៅយ៉ាងរលូន ដោយផ្ដោតលើវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖ ១) ការអភិវឌ្ឍក្របខណ្ឌសុខភាពតែមួយនៅកម្ពុជា ២) ការគ្រប់គ្រងជំងឺផ្ដាសាយបក្សី ៣) មេរោគឆ្លងពីសត្វមកមនុស្ស និងមេរោគចម្លងដោយភ្នាក់ងារចម្លងផ្សេងៗ ៤) ភាពស៊ាំនឹងឱសថប្រឆាំងមេរោគពហុវិស័យ និងសុខភាពបរិស្ថាន ៥) បរិស្ថានវិទ្យាកសិកម្ម សុខភាពរុក្ខជាតិ ការអភិរក្សបរិស្ថាន និងប្រព័ន្ធស្បៀងអាហារ នៅចំណុចប្រទាក់ក្រឡារវាងសុខភាព និងកសិកម្ម។ ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ (ថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៦) គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការប្រមូលធាតុចូលសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការយកទៅបង្ហាញក្នុងកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង នាពេលខាងមុខនេះ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈមោះមុត និងតួនាទីដ៏សកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ។ ក្នុងឱកាសបិទអង្គពិធីនេះ លោកជំទាវប្រធាន IMMC-OH បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម និងចក្ខុវិស័យវែងឆ្ងាយដល់វិស័យសុខាភិបាល ជាពិសេសការជំរុញឱ្យមានកិច្ចសហការអន្តរវិស័យយ៉ាងស្អិតរមួត។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកស្រី Marie Buscail តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន តំណាងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត និងប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពីបណ្តារាជធានី-ខេត្តទាំង២៥ និងអង្គការដៃគូអភិវឌ្ឍន៍ រួមមាន FOA, AFD, CIRAD, IRD, IPC, KfW, WHO, US-CDC, PATH ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ៣០០ រូប ព្រមទាំងមានការរៀបចំសន្និសីទ Webinar ផ្សាយផ្ទាល់ពីបន្ទប់រៀបចំព្រឹត្តិការណ៍សុខភាពតែមួយនេះ ជូននិស្សិតចំនួន ២០០នាក់ ចូលរួមរយៈពេលពីរថ្ងៃផងដែរ។ **🌐** [Website](https://moh.gov.kh/kh/home 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibex… 📱 [Telegram](https://t.me/MOHCambodia 📱 [X (twitter)](https://x.com/MohCambodia 📱 [Tiktok](https://www.tiktok.com/@mohcambodia 📱 [YouTube](https://www.youtube.com/@MOHCambodia)