柬埔寨青年联合会全国新年庆祝活动综述










类型OTHER
地点柬埔寨全国
发布时间2026/04/14 20:01
详情描述
柬埔寨青年联合会(UYFC)成员在全国各地积极组织新年庆祝活动,旨在弘扬传统文化、增强民族团结,并表达对保卫国家主权与和平的英雄们的敬意。这些活动展现了柬埔寨民族在面对挑战时的韧性与凝聚力,并鼓励民众通过官方渠道关注更多动态。
联系方式
Telegramt.me/***
📋 完整原文 ▸
នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សមាជិក និងសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទូទាំងប្រទេស បាន និងកំពុងរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងសកម្មនៅតាមបណ្ដាខេត្ត ស្រុក ភូមិ និងគ្រឹះស្ថាននានា ដោយមានការចូលរួមយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
សកម្មភាពទាំងនេះមានគោលបំណងចូលរួមថែរក្សា និងលើកតម្កើងប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ ព្រមទាំងជំរុញស្មារតីសាមគ្គីភាព សេចក្ដីស្រឡាញ់ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខ ដែលបានលះបង់ដើម្បីការពារអធិបតេយ្យភាព និងសុខសន្តិភាពជាតិ។
លើសពីនេះ កម្មវិធីសង្ក្រាន្តក៏បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមជាតិ ភាពរឹងមាំ និងភាពធន់របស់ប្រជាជាតិកម្ពុជា ដែលតែងតែឈរជាមួយគ្នា ពួតដៃគ្នាឆ្លងកាត់គ្រប់បញ្ហាប្រឈម ក្នុងគ្រប់កាលៈទេសៈ និងគ្រប់បរិបទសង្គម ដោយរក្សាបាននូវអត្តសញ្ញាណ និងគុណតម្លៃជាតិឱ្យនៅរឹងមាំ និងយូរអង្វែង។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)