劳工部于6月27日在特本克蒙省举办大型招聘会,联合7家大型工









公司劳工部
地点特本克蒙省
薪资面议
类型全职
发布时间2026/06/27 18:07
职位描述
柬埔寨劳工部于6月27日在特本克蒙省达贝县西里蒙哥寺举办大型招聘会,旨在为本地居民及返乡劳工提供就业机会。此次活动联合7家大型工厂及企业,共计提供超过5000个就业岗位。
招聘岗位涵盖制造业工厂及赴日劳务派遣等领域。现场设有入职登记及面试环节,求职者可直接与用人单位对接。
本次招聘重点面向本地居民及从泰国返乡的劳工。劳工部强调,在本地就业不仅能避免跨国劳务带来的安全风险、劳动剥削及缺乏社会保障等问题,还能实现家庭团聚。
入职工厂及企业的员工将依法享有国家社会保障基金(NSSF)提供的福利,包括工伤保险、医疗保健及养老金等保障。
此外,劳工部在各省设有职业技术培训机构,并提供移动技能培训,涵盖美容、建筑、机械维修、电器维修、空调维修及咖啡制作等专业。对于已具备建筑技能但缺乏证书的劳工,劳工部提供技能认证测试(RPL),通过后可获得官方技能证书。
对于有意向赴海外工作的劳工,劳工部目前正积极拓展日本、韩国及新加坡等高标准、高收入的劳务市场。
📋 简要摘要 ▸
劳工部于6月27日在特本克蒙省举办大型招聘会,联合7家大型工厂及企业提供超5000个就业岗位,重点面向返乡劳工。现场提供面试及入职登记服务,涵盖制造业及赴日劳务派遣,旨在推动本地就业并提升劳工社会保障福利。
📋 完整原文 ▸
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
(ត្បូងឃ្មុំ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាបរិវេណវត្តសិរីមង្គល ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយនាំមកនូវឱកាសការងារជាង ៥ ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗចំនួន ៧ ដើម្បីផ្ដល់ការចុះឈ្មោះ សម្ភាស និងទទួលបានការងារធ្វើភ្លាមៗជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ។
ថ្លែងក្នុងវេទិកាការងារ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្ន មានឱកាសការងាររហូតដល់ទៅជាង ៩ ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះ ឱកាសការងារជាង ៥ពាន់កន្លែងត្រូវបានយកមកផ្សព្វផ្សាយជូនដល់មូលដ្ឋាននៅថ្ងៃនេះ។ នាពេលបច្ចុប្បន្ន ការងាររត់រកបងប្អូនដល់ផ្ទះ ដែលមិនចាំបាច់ចំណាយទាំងពេលវេលា និងថវិកាទៅរកការងារធ្វើដូចកាលពីមុនទៀតនោះទេ។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា វេទិកាការងារនេះ គឺជាយន្តការដ៏មានប្រសិទ្ធភាព និងចំពេលវេលា ដែលផ្តល់ «ឱកាសមាស» ជូនដល់បងប្អូន ជាពិសេសអតីតពលករមកពីថៃអាចកសាងជីវភាពក្នុងប្រទេសកំណើត និងរួមចំណែកជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់។ ឯកឧត្តមបានធ្វើការពន្យល់ដល់បងប្អូនពីការប្រឈមនៃការងារចំណាកស្រុកនៅប្រទេសថៃ ដូចជា៖ ជួបប្រទះហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង ខ្វះការគាំពារសុខភាព អំពើហិង្សា និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារជាដើម។ ផ្ទុយទៅវិញ ការធ្វើការក្នុងស្រុក គឺជាជម្រើសដ៏ប្រសើរ ដែលផ្ដល់នូវសុភមង្គលក្នុងគ្រួសារ ហើយនៅពេលចូលធ្វើការតាមរោងចក្រ សហគ្រាស បងប្អូននឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីបណ្ណ ប.ស.ស. ជាពិសេស ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។
ឯកឧត្តមបានបន្តថា ក្រៅពីបង្កើតគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតថ្នាក់បណ្ដុះបណ្ដាលជំនាញតាមរថយន្តចល័ត សម្រាប់ចុះបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដូចជា ផ្នែកសម្ផស្ស សំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ និងឆុងកាហ្វេជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬក្រសួងក៏អាចជួយរកការងារឱ្យធ្វើផងដែរ។ សម្រាប់អតីតពលករដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។
ដោយឡែកសម្រាប់បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមរដ្ឋលេខាធិកាបញ្ជាក់ថា ក្រសួងបានខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជានៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស.។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនបន្តជួយគាំទ្រផលិតផលខ្មែរ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ មោទនភាពជាតិ និងបង្កើតការងារផងដែរ។
សូមបញ្ជាក់ថា ឱកាសការងារជាង ៥ពាន់កន្លែង ដែលបានផ្ដល់ជូនក្នុងវេទិកានេះ មានការចូលរួមពីរោងចក្រ និងសហគ្រាសចំនួន ៧ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ អខេធី (ខេមបូឌា), រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុន ថាកូ អាហ្រ្គី ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅក្រៅប្រទេសចំនួន ២ គឺ ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនសល សឺវីស ឯ.ក ដែលបាននាំយកឱកាសការងារនៅប្រទេសជប៉ុន មកផ្សព្វផ្សាយ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់ផងដែរ៕
#MLVT #HENGSour