由柬埔寨商务部主办的“2026年榴莲及季节性水果节”于7月1










类型水果节
时间2026-07-10 至 2026-07-26
地点金边永旺梦乐城(三家门店)
组织柬埔寨商务部
发布时间2026/07/10 15:14
活动详情
由柬埔寨商务部主办的“2026年榴莲及季节性水果节”于7月10日在金边正式开幕。此次活动旨在推广柬埔寨本土优质农产品,并进一步加强商务部与永旺集团的战略合作,为当地农户、生产社区及企业拓展市场渠道。
本次水果节将持续至7月26日,活动覆盖金边境内的全部三家永旺梦乐城。消费者可在活动期间前往任一门店选购各类高品质的柬埔寨季节性水果。
柬埔寨商务部部长占尼莫出席了开幕仪式。她在致辞中表示,农业生产与市场流通紧密相连,商务部致力于通过“柬埔寨制造”及“女性制造”等推广活动,提升本土产品的市场竞争力。同时,政府正通过建立集体商标、地理标志认证及完善消费者权益保护机制,推动农产品商业化进程,确保优质的柬埔寨产品能够进入更广阔的国内外市场。
📋 简要摘要 ▸
由柬埔寨商务部主办的“2026年榴莲及季节性水果节”于7月10日在金边永旺正式开幕。活动将持续至7月26日,覆盖金边境内全部三家永旺梦乐城,旨在推广柬埔寨本土优质农产品,并加强商务部与永旺集团的战略合作。
联系方式
Telegramhttps://t.me/***
网站https://www.moc.gov.kh
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក”
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អ៊ីអន ខេមបូឌា ដែលបានរៀបចំពិព័រណ៍ដ៏មានអត្ថន័យនេះឡើង និងចំពោះការបន្តភាពជាដៃគូជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយជូនដល់ប្រជាកសិករ សហគមន៍ផលិតករ និងសហគ្រាសក្នុងស្រុក។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃនេះមិនត្រឹមតែអបអរសាទរចំពោះផ្លែឈើតាមរដូវកាលរបស់កម្ពុជាដែលមានឱជារស និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរនូវដំណើរវិវត្តន៍របស់ផលិតផលកម្ពុជា ផ្តើមចេញពីចម្ការ មកដល់ទីផ្សារ និងរហូតដល់មានវត្តមាននៅលើតុអាហារនៅជុំវិញពិភពលោកជាបន្តបន្ទាប់ ដែលដំណើរវិវត្តន៍នេះអាចសម្រេចទៅបាន ដោយសារការប្តេជ្ញាចិត្តខ្ពស់របស់បងប្អូនកសិករ ការផ្តល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលមានទំនួលខុសត្រូវខ្ពស់ តួយ៉ាង ក្រុមហ៊ុន អ៊ីអន ខេមបូឌា។
លោកជំទាវរដ្ឋមន្ត្រី បន្តថា កសិកម្មផ្តល់នូវទិន្នផល ប៉ុន្តែទីផ្សារផ្តល់នូវវិបុលភាព ដូច្នេះ ទំនួលខុសត្រូវរបស់យើង គឺមិនត្រឹមតែជួយកសិករក្នុងការបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវបន្តជួយពួកគាត់ក្នុងការធ្វើពាណិជ្ជូបនីយកម្មឱ្យកាន់តែមានប្រសិទ្ធភាព បង្កើតតម្លៃបន្ថែមពីគ្រប់ទិន្នផលដែលប្រមូលបាន និងធានាថាផលិតផលកម្ពុជាដែលមានគុណភាព បានទៅដល់ដៃអតិថិជនប្រកបដោយទំនុកចិត្ត។
ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរ ក្នុងនោះមានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia, យុទ្ធនាការផលិតផលស្ត្រី #MadeByHer, ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុង និងក្រៅប្រទេស, ការជំរុញអនុលោមភាពផលិតផល និងសិទ្ធិអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់ និងសុចរិតភាពធុរកិច្ចដោយស្មើភាព, ការសិក្សាបង្កើតផ្សារលក់ដុំ ឬកន្លែងប្រមូលផ្តុំផលិតផល, ការចុះបញ្ជីជាផ្លូវការម៉ាកសមូហភាព (Collective Mark) «ទុរេនបែកអន្លូង», និងការបន្តចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងរៀបចំបង្កើតម៉ាកវិញ្ញាតកម្មជាតិ (Certification Mark) ជាដើម។
គួរជម្រាបជូនផងដែរថា “ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក (Durian and Seasonal Fruits Festival 2026)” ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ទាំងបីទីតាំង ក្នុងរាជធានីភ្នំពេញ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)