柬埔寨公立学校教师招聘考试明日开考 1.1万名考生参考




来源柬埔寨公共服务部
发布时间2026/10/18 11:25
详情描述
柬埔寨公务员部宣布,2026-2027学年公立学校教师招聘考试将于2026年10月19日举行。本次考试共有11,841名考生参加,考点设在金边的皇家行政学院、国家教育学院、国立管理大学及皇家法律与经济大学。
考试内容涵盖高中及初中两个级别,均包含三项科目:13:00至15:00进行专业技能笔试;15:30至16:30进行外语(英语或法语)多项选择题考试;17:00至18:00进行通用知识与教育领域多项选择题考试。
考生须于12:00前抵达考场,迟到超过15分钟者将被取消考试资格。入场时需携带准考证、柬埔寨身份证(或官方证明文件)、蓝色圆珠笔及直尺。服装要求为:女性穿着过膝黑色或深蓝色裙子配白衬衫,男性穿着黑色或深蓝色长裤配白衬衫。
考场内严禁携带任何文件及电子设备,考委会不负责保管违禁物品。考试期间设有四次铃声提醒:第一声为入场及填写个人信息,第二声为开始答题,第三声为考试结束前15分钟提醒,第四声为强制交卷。
考生若违反考场纪律或出现威胁、损害考务人员名誉及身体完整性的行为,将被立即终止考试,并禁止参加后续所有公务员招聘考试,同时承担相应法律责任。
📋 简要摘要 ▸
柬埔寨公立学校教师招聘考试将于10月19日举行,共11,841名考生将在金边4个考点参加考试,请考生严格遵守考场纪律。
📋 完整原文 ▸
ក្នុងក្របខ័ណ្ឌនៃដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមណែនាំដល់បេក្ខជនទាំង ១១,៨៤១នាក់ ដែលត្រូវប្រឡងនៅតាមមណ្ឌលទាំង៤ (សាលាភូមិន្ទរដ្ឋបាល, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច) ត្រូវចូលរួមគោរព និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុង៖
📝 បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន៣ ដែលអនុវត្តដូចគ្នាទាំងកម្រិតវិទ្យាល័យ និងកម្រិតអនុវិទ្យាល័យ ស្របតាមកាលវិភាគ៖
🕐 វិញ្ញាសាសរសេរ ជំនាញឯកទេស ចាប់ពីម៉ោង ១៣:០០ - ១៥:០០ នាទី (រយៈពេល ២ម៉ោង)
🕞 វិញ្ញាសាពហុចម្លើយភាសាបរទេស (អង់គ្លេស ឬបារាំង) ចាប់ពីម៉ោង ១៥:៣០ - ១៦:៣០ នាទី (រយៈពេល ១ម៉ោង)
🕔 វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ និងវិស័យអប់រំ ចាប់ពីម៉ោង ១៧:០០ - ១៨:០០ នាទី (រយៈពេល ១ម៉ោង)
✅ បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនរយៈពេល ១ម៉ោង (ម៉ោង ១២:០០នាទីថ្ងៃត្រង់)។ ការមកយឺតលើសពី ១៥នាទី បន្ទាប់ពីវិញ្ញាសាចាប់ផ្តើម នឹងមិនអនុញ្ញាតឱ្យចូលរួមប្រឡងដាច់ខាត។ បេក្ខជន ត្រូវយកតាមខ្លួននូវសលាកបត្រឯកត្តជន, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ឬលិខិតបញ្ជាក់ផ្លូវការ), ប៊ិកពណ៌ខៀវ និងបន្ទាត់។ បេក្ខនារីត្រូវស្លៀកសំពត់ពណ៌ខ្មៅ ឬទឹកប៊ិកចាស់ក្រោមជង្គង់ និងអាវស ចំណែកបេក្ខជនត្រូវស្លៀកខោជើងវែងពណ៌ខ្មៅ ឬទឹកប៊ិកចាស់ និងអាវស។
❌ ហាមឃាត់ដាច់ខាតនូវការនាំយកឯកសារគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិកគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង។ គណៈកម្មការរៀបចំការប្រឡងប្រជែង មិនទទួលខុសត្រូវលើការរក្សាទុក ឬរាល់ការបាត់បង់នូវសម្ភារៈហាមឃាត់ទាំងនេះឡើយ។
ចំណាំ៖
🔔 ជួងទី១៖ ចូលបន្ទប់ប្រឡង និងបំពេញព័ត៌មានក្បាលសន្លឹកកិច្ចការ។
🔔 ជួងទី២៖ ចាប់ផ្តើមធ្វើវិញ្ញាសា។
🔔 ជួងទី៣៖ ដំណឹងរំឭកថានៅសល់រយៈពេល ១៥នាទីចុងក្រោយ។
🔔 ជួងទី៤៖ ប្រគល់សន្លឹកកិច្ចការប្រឡងជូនអនុរក្សជាកំហិត។
👉 បេក្ខជនដែលខកខានមិនបានគោរពតាមការណែនាំខាងលើ ឬមានសកម្មភាពគំរាមកំហែង ប៉ះពាល់ដល់កិត្តិយស បូរណភាពរូបរាងកាយរបស់មន្ត្រីមានសមត្ថកិច្ច ទាំងក្នុង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនឱ្យប្រឡងជាបន្ទាន់ ព្រមទាំងហាមឃាត់មិនឱ្យចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនានានៅពេលក្រោយ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ដើម្បីទទួលបានព័ត៌មានអំពីការប្រឡងប្រជែង សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New