柬埔寨国会全票通过律师法修正案 旨在提升司法透明度

发布时间2026/09/21 15:17
政策详情
2026年9月21日,柬埔寨国会召开第七届国会第六次会议,以112票全票通过了《律师法修正案》。此次修法旨在适应社会经济发展需求,完善法律体系,并推动柬埔寨律师行业与区域及国际标准接轨。
该修正案主要涵盖以下三个核心领域:
首先是强化专业资质与标准。法案明确了律师执业条件、培训及选拔考试流程,旨在提升律师的业务能力、职业素质及道德水平。
其次是优化机构管理与结构。通过调整律师公会的内部管理机制,提升其运作的灵活性、执行效率、透明度及问责制。
最后是完善纪律规范与权利保障。法案细化了纪律处分程序,在加强行业监管的同时,确保律师在履行辩护职责时的独立性,并保障其合法执业权利。
此次修法对于提升司法公正具有重要意义。通过规范法律服务,确保民众能够获得高质量、公正的法律援助,进而强化法治建设,提升社会对司法系统的信任度,并为柬埔寨营造更稳定的投资环境。
📋 简要摘要 ▸
柬埔寨国会于9月21日全票通过《律师法修正案》,旨在响应社会经济发展需求,完善法律体系,提升司法公正及投资环境信心。
📋 完整原文 ▸
**ឈ្វេងយល់ពី «វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី» ដែលរដ្ឋសភាអនុម័តជាឯកច្ឆន្ទនៅថ្ងៃនេះ**
**វិមានរដ្ឋសភា៖** ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ អង្គសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពី «វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី» ដោយសំឡេងគាំទ្រ ១១២ លើ ១១២ សំឡេង។
**តើការធ្វើវិសោធនកម្មច្បាប់នេះមានគោលបំណង និងសារៈសំខាន់យ៉ាងណា?**
**ប្រវត្តិ និងភាពចាំបាច់៖** ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ត្រូវបានប្រកាសឱ្យប្រើតាំងពីឆ្នាំ១៩៩៥។ ការធ្វើវិសោធនកម្មនៅពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការធ្វើសមាហរណកម្មវិជ្ជាជីវៈមេធាវី កម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ។
**តាមរយៈសេចក្តីព្រាងច្បាប់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ៖**
១. **ការពង្រឹងគុណវុឌ្ឍិ និងស្តង់ដារវិជ្ជាជីវៈ៖** កំណត់កាន់តែច្បាស់លាស់នូវលក្ខខណ្ឌនៃការចូលប្រកបវិជ្ជាជីវៈមេធាវី ការបណ្តុះបណ្តាល និងការប្រឡងជ្រើសរើស សំដៅលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈឱ្យកាន់តែខ្ពស់។
២. **ការគ្រប់គ្រងស្ថាប័ន និងរចនាសម្ព័ន្ធគណៈមេធាវី៖** ធ្វើឱ្យយន្តការដឹកនាំ និងការគ្រប់គ្រងផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានភាពបត់បែន ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
៣. **ការពង្រឹងវិន័យ និងការការពារសិទ្ធិមេធាវី៖** រៀបចំនីតិវិធីវិន័យឱ្យកាន់តែច្បាស់លាស់ និងធានានូវឯករាជ្យភាព ព្រមទាំងការការពារសិទ្ធិរបស់មេធាវីក្នុងការបំពេញវិជ្ជាជីវៈការពារក្តីជូនកូនក្តី។
**សារៈសំខាន់ចំពោះប្រជាពលរដ្ឋ និងប្រព័ន្ធយុត្តិធម៌កម្ពុជា៖**
**លើកកម្ពស់សេវាការពារក្តី៖** ធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាការពារក្តី និងជំនួយផ្នែកច្បាប់ប្រកបដោយគុណភាព យុត្តិធម៌ និងភាពស្មោះត្រង់។
**គាំទ្រការកែទម្រង់យុត្តិធម៌៖** ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនីតិរដ្ឋ,លើកកម្ពស់ជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងបរិយាកាសវិនិយោគនៅកម្ពុជា៕
[JOIN CHANNEL](https://t.me/oa_channel) "🔔"