旅游部召开2026上半年总结会 部署下半年旅游战略








文件类型政策
发布机构旅游部
生效日期2026-07-01
适用范围旅游行业
发布时间2026/07/02 08:14
政策详情
柬埔寨旅游部于2026年7月1日召开2026年上半年工作总结及下半年工作部署会议。会议由旅游部部长胡哈主持,旨在评估各专业部门上半年工作进展,并明确下半年旅游业的发展战略与执行方向。
此次会议共有约120名代表参加,包括旅游部国务秘书、副国务秘书、各总局局长、下属院校负责人、各部门主管以及各省市旅游局局长。会议通过现场及线上视频会议形式同步进行。
各专业部门在会上汇报了上半年取得的成果、存在的不足及面临的挑战,并提出了针对性的改进建议。会议重点在于确保旅游业发展规划与柬埔寨政府的政策导向保持一致,通过强化部门间协作与执行效率,提升旅游服务质量。
胡哈部长在会上要求各级官员提升责任意识,加快落实既定工作计划,确保各项任务取得实质性成果。下半年旅游业的工作重点将聚焦于推动旅游业的可持续发展与包容性增长,通过加强行业监管与推广力度,进一步提升柬埔寨旅游业的整体竞争力。
📋 简要摘要 ▸
旅游部部长胡哈主持召开2026年上半年工作总结会议,评估旅游业发展现状,并制定下半年战略方向,旨在提升旅游服务质量与可持续发展。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តការងាររបស់អង្គភាពជំនាញចំណុះក្រសួង ព្រមទាំងកំណត់ទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយកសាលា នាយិកាវិទ្យាស្ថាន ប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលបានចូលរួមតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) សរុបប្រមាណ ១២០រូប។
តាមរយៈកិច្ចប្រជុំនេះ អង្គភាពជំនាញនីមួយៗបានធ្វើបទបង្ហាញ និងរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗ ចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងបានលើកឡើងនូវទិសដៅ និងផែនការសកម្មភាពសម្រាប់ឆមាសទី២ ដើម្បីបន្តពង្រឹងគុណភាពការងារ ប្រសិទ្ធភាពនៃការអនុវត្ត និងការឆ្លើយតបទៅនឹងការវិវត្តនៃវិស័យទេសចរណ៍។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងទិសដៅសំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់អង្គភាព ឱ្យបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រឹងការសម្របសម្រួលរវាងអង្គភាព ពន្លឿនការអនុវត្តការងារតាមផែនការ និងផ្តោតលើលទ្ធផលជាក់ស្តែង ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
Ministry of Tourism Holds Mid-Year Review Meeting and Sets Strategic Directions for the Second Half of 2026 to Enhance Performance and Advance Tourism Development, Chaired by H.E. HUOT Hak, Minister of Tourism
H.E. HUOT Hak, Minister of Tourism, chaired the Ministry of Tourism’s Mid-Year Review Meeting for the First Half of 2026 and Strategic Planning Session for the Second Half of 2026. The meeting aimed to review, assess, and monitor the implementation progress of the Ministry’s specialized departments, while defining strategic priorities and directions to further improve performance in line with the Royal Government’s priorities and policies.
The meeting was attended by H.E. the Permanent Secretary of State, Secretaries of State, Under Secretaries of State, Directors General, Deputy Directors General, School Directors, Institute Directors, Department Directors, as well as Directors of the Provincial and Municipal Departments of Tourism, who joined both in person and via Zoom. In total, approximately 120 participants attended the meeting.
During the meeting, each specialized department delivered presentations and reported on its achievements during the first half of 2026, highlighting key accomplishments, strengths, areas for improvement, challenges, and recommendations. The departments also outlined their strategic priorities and action plans for the second half of the year, with the objective of strengthening work quality, enhancing implementation effectiveness, and responding proactively to the evolving needs of Cambodia’s tourism sector.
In his remarks, H.E. the Minister provided key guidance and recommendations to the Ministry’s leadership and officials, urging all units to further strengthen their sense of responsibility, enhance interdepartmental coordination, accelerate the implementation of planned activities, and focus on achieving tangible results. These efforts are intended to contribute to the development of Cambodia’s tourism sector in a manner that is high-quality, sustainable, and inclusive.
Ministry of Tourism Headquarters
1 July 2026
#Cambodia
#greenseasoncambodia
#SolidaritySeason
#ministryoftourismcambodia
#huothak