柬埔寨税务总局代表团出席亚洲公共支出管理网络(PEMNA)高级别会议
分类经济
事件时间2026年3月31日至4月2日
地点韩国
来源柬埔寨税务局
发布时间2026/04/02 13:52
详情描述
柬埔寨税务总局代表团赴韩国参加PEMNA第一阶段第三次高级别会议,探讨公共支出管理与国际税务合作。
📋 完整原文 ▸
នាថ្ងៃអង្គារ ១៣កើត ដល់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ រួមមានលោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ (ន.នគសអ) លោក សូ វិសុទ្ធ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងលោក ម៉ុង ឡាមី ប្រធានការិយាល័យនៃន.នគសអ បានចូលរួមសន្និសីទជាន់ខ្ពស់លើកទី១ ដំណាក់ទី៣ របស់បណ្ដាញគ្រប់គ្រងចំណាយសាធារណៈនៅអាស៊ី (Public Expenditure Management Network in Asia – PEMNA) ជាលក្ខណៈរូបវន្ត នៅសាធារណរដ្ឋកូរ៉េ ដែលសហការរៀបចំដោយក្រសួងផែនការនិងថវិកានៃសាធារណរដ្ឋកូរ៉េ និងធនាគារពិភពលោក ក្រោមការដឹកនាំដោយឯកឧត្តម មាស សុខសេនសាន្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសផ្សេងទៀតពីអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ។ [[See more]](https://www.facebook.com/share/p/1GZt2ChXyG/)
——————————
👉🏻Follow us [Facebook](https://www.facebook.com/cambodiataxation/) | [YouTube](https://youtube.com/c/GeneralDepartmentoftaxationCambodia) | [Instagram](https://www.instagram.com/gdtcambodia/) | [Telegram |](https://t.me/gdtcambodianews) [Website
](https://www.tax.gov.kh/)📲ទាញយកកម្មវិធីពន្ធដារ [iOS](https://itunes.apple.com/kh/developer/general-department-of-taxation/id923910706) | [Android](https://play.google.com/store/apps/developer?id=General+Department+of+Taxation+%28Cambodia%29)
💬[ជជែកជាមួយ e-Tax Services!](https://t.me/gdtetaxservice)