安吉丽娜·朱莉考察马德望省古建筑
分类文化
事件时间2026年4月2日
地点柬埔寨马德望市
来源柬埔寨快讯
发布时间2026/04/02 15:02
详情描述
好莱坞影星安吉丽娜·朱莉受邀考察马德望市的古老剧院,旨在协助修复这些具有历史意义的建筑。
📋 完整原文 ▸
តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ អញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ដំណើរទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។
គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០។
រូបថត៖ រដ្ឋបាលខេត្តបាត់ដំបង, AKP
[Facebook](https://www.facebook.com/rumlech9/) | [Facebook](https://www.facebook.com/share/1C7Fatvbeb/?mibextid=wwXIfr) | [Facebook](https://www.facebook.com/profile.php?id=61582633534888) | [Telegram](https://t.me/rumlech9) | [ TikTok](https://www.tiktok.com/@rom.lech) | [YouTube](https://www.youtube.com/@rumlech) | [Instagram](https://www.instagram.com/rumlech/) | [X](https://x.com/RumLech_News) | [Website](https://s-romlechnews.com.kh/)