柬埔寨商业部与妇女事务部联合举办“女性产品 #MadeByHer”运动启动仪式
分类经济
事件时间2026年4月2日周四上午
地点金边,商业部总部
来源柬埔寨商务部
发布时间2026/04/02 15:52
详情描述
商业部长Cham Nimul与妇女事务部长Ung Kanthavi共同主持启动仪式,旨在推广由女性创造的本土产品,支持本地手工业与企业发展。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាថាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធយុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer»
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាថាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធយុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី លោក លោកស្រី ថ្នាក់ដឹងនាំ និងមន្រ្តីរាជការព្រមទាំងតំណាងសិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមានអញ្ជើញចូលរួមក្នុងពិធីសម្ពោធយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដែលបានបង្ហាញឱ្យឃើញពីស្មារតីនិងឆន្ទៈតែមួយ ក្នុងការរួមគ្នាលើកកម្ពស់ផលិតផលជាតិ ជាពិសេស ផលិតផលបង្កើតឡើងដោយស្រ្តី ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ឈរលើស្មារតីសាមគ្គីភាព ភាតរភាព និងការជួយគ្នាទៅវិញទៅមក។
លោកជំទាវរដ្ឋមន្រ្តី គូសបញ្ជាក់ថា យុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» ធ្វើឡើងក្នុងបំណងលើកកម្ពស់ និងគាំទ្រផលិតផលដែលដឹកនាំដោយសហគ្រិនស្ត្រីខ្មែរ ឱ្យអាចអភិវឌ្ឍពីអាជីវកម្មខ្នាតតូច ឆ្ពោះទៅជាម៉ាកផលិតផលជាតិ ដែលមានគុណភាព ស្តង់ដារ និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ ព្រមទាំងជំរុញការកែលម្អគុណភាពផលិតផល និងការវេចខ្ចប់ឱ្យស្របតាមស្តង់ដារប្រើប្រាស់ និងតម្រូវការទីផ្សារ ពង្រីកឱកាសចូលដំណើរការទីផ្សារថ្មីៗ និងលើកកម្ពស់ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលផលិតដោយស្ត្រីខ្មែរ ជាពិសេសដើម្បីនាំយកផលិតផលដែលដឹកនាំដោយស្ត្រីឱ្យចូលទៅក្នុងផ្សារទំនើប ពិព័រណ៍ពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងវេទិកាពាណិជ្ជកម្មឌីជីថល សំដៅបង្កើនឱកាសទីផ្សារ និងការទទួលស្គាល់ពីសាធារណជនក្នុងស្រុក និងអន្តរជាតិ។
លោកជំទាវរដ្ឋមន្រ្តី បន្ថែមថា យុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» គឺជាផ្នែកមួយនៃយុទ្ធនាការ “ផលិតផលជាតិ #MadeinCambodia” ដែលក្រសួងបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល កន្លងទៅ ដោយផ្តោតសំខាន់លើការលើកកម្ពស់ផលិតផលក្នុងស្រុក។ លើសពីនេះ «ផលិតផលស្ត្រី #MadeByHer» មិនត្រឹមតែសំដៅលើតែផលិតផលមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានផ្សារភ្ជាប់នឹង ក្តីសង្ឃឹម កិច្ចខិតខំប្រឹងប្រែង និងសក្តានុពលដ៏អស្ចារ្យរបស់ស្ត្រីកម្ពុជា ផងដែរ។
ដើម្បីអាចទាញប្រយោជន៍ពីយុទ្ធនាការនះបាន និងដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចតទៅ៖
១. សហគ្រិនស្ត្រីទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងផលិត ឬអភិវឌ្ឍផលិតផលក្នុងវិស័យសំខាន់ៗ ដូចជា ការកែច្នៃម្ហូបអាហារសិប្បកម្ម ផលិតផលកសិកម្ម វាយនភណ្ឌ គ្រឿងសម្អាង ជាដើម សូមបន្តចូលរួមក្នុង យុទ្ធនាការ «ផលិតផលស្ត្រី #MadeByHer» ក្នុងការលើកកម្ពស់ផលិតផលស្ត្រី និងការបង្ហាញសមត្ថភាព ការច្នៃប្រឌិត និងសក្តានុពលរបស់ស្ត្រីកម្ពុជា។
២. វិស័យឯកជន ផ្សារទំនើប ម៉ាត និងមីនីម៉ាត ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ អ្នកបង្កើតមាតិកាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ សូមបន្តចូលរួមគាំទ្រ និងសហការជាមួយយុទ្ធនាការនេះ ដើម្បីជួយលើកកម្ពស់ផលិតផលស្ត្រី និងបង្កើតឱកាសសម្រាប់សហគ្រិនស្ត្រីក្នុងការចូលរួមក្នុងទីផ្សារទំនើប និងបណ្តាញពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ បន្ថែមទៀត។
៣. សូមលើកទឹកចិត្តឱ្យសិប្បកម្មផលិតក្នុងស្រុក ដែលផលិតផលិតផលដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត និងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម ទន្ទឹមនឹងការបង្កើនបរិមាណទិន្នផលកាន់តែខ្ពស់ប្រកបដោយចីរភាព។
៤. សូមលើកទឹកចិត្តឱ្យវិនិយោគិន ឬសហគ្រាសធំៗក្នុងស្រុក ចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុក ក្នុងការផលិតនិងកែច្នៃ សំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង។
៥. សូមលើកទឹកចិត្តឱ្យ សិប្បកម្មផលិតក្នុងស្រុក បន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាព និងផលិតភាព តាមរយៈការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យាថ្មីក្នុងផលិតកម្មរបស់ខ្លួន ការធានាគុណភាពនិងបរិមាណផ្គត់ផ្គង់ និងការកសាងម៉ាកយីហោក្នុងស្រុក សំដៅអាចឆ្លើយតបទៅនឹងបរិបទសង្គម និងតម្រូវការទីផ្សារ។…
👉 [អានបន្ត…](https://www.facebook.com/share/p/1Aev989Fv9/?mibextid=wwXIfr)
#MOC2026
#យុទ្ធនាការផលិតផលជាតិ
#MadeInCambodia
#MadeByHer
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))