西港持刀杀人案 5名嫌犯落网 警方移送法院

西港持刀杀人案 5名嫌犯落网 警方移送法院
西港持刀杀人案 5名嫌犯落网 警方移送法院
西港持刀杀人案 5名嫌犯落网 警方移送法院
西港持刀杀人案 5名嫌犯落网 警方移送法院
西港持刀杀人案 5名嫌犯落网 警方移送法院
西港持刀杀人案 5名嫌犯落网 警方移送法院
西港持刀杀人案 5名嫌犯落网 警方移送法院
西港持刀杀人案 5名嫌犯落网 警方移送法院
西港持刀杀人案 5名嫌犯落网 警方移送法院
1/9
分类治安
事件时间2026-11-18 05:00
地点西港
来源CN123
发布时间2026/11/21 17:51

详情描述

西港警方通报,11月18日凌晨约5时,有民众在西港市1分区3村一处水泥坡道旁发现一名男子倒地身亡,死者身中刀伤。警方接报后展开侦查,抓获5名嫌疑人,缴获作案用摩托车(车牌P-5098)及一批物证,目前嫌疑人连同物证已按程序移送西港初级法院处理,案件动机构成仍在依法调查中。
📋 完整原文 ▸
បង្ក្រាបករណី ឃាតកម្ម (ប្រើកាំបិតកាប់ជនរងគ្រោះមិនដែលស្គាល់គ្នាសោះបណ្តាលអោយស្លាប់នៅនឹងកន្លែង​១នាក់ ។ មូលហេតុ​ កាប់កាត់សាញ) ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៥និង០០នាទីព្រឹក មានពលរដ្ឋរាយការណ៍មកថាប្រទះឃើញមនុស្សដេកស្លាប់នៅក្បែរផ្លូវបេតុងចុះចំណោតលោកយាយម៉ៅ​ ឡើងទៅភូមិគ្រឹះឧកញ្ញា​ អ៊ូ​ ឆាយ​ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល​សហការជាមួយកម្លាំងជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ និងដោយមានការសម្របសម្រួលនិតិវិធីពីលោក​ សុក​ កែវបណ្ឌិត​ ប្រធានសាលាដំបូងស្តីទី​ កម្លាំងបានចុះទៅទីតាំងកើតហេតុ ដើម្បីពិនិត្យសព និងស្រាវជ្រាវរកមូលហេតុ ។ បន្ទាប់ពីការពិនិត្យ និងស្រាវជ្រាវរកឃើញថាករណីខាងលើ ជាករណីឃាតកម្ម ដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៣ និង១០នាទីទាបភ្លឺ នៅផ្លូវបេតុងលើភ្នំ៣៥ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញបានឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យបានសរុបចំនួន ៥នាក់ នាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ពាក់ព័ន្ធករណីឃាតកម្មខាងលើ ។ អត្តសញ្ញាណជនរងគ្រោះ ឈ្មោះ សម្បត្តិ ហៅ វ៉ាត់ ភេទប្រុស ជនជាតិខ្មែរ អាយុប្រហែល៤០ឆ្នាំ មានស្នាមរបួសដាច់រយះសាច់នៅលើ ក ខាងក្រោយផ្នែកខាងឆ្វេងចំនួន​ ១កន្លែង​ ទ្រូងចំនួន​ ១កន្លែង​ និងនៅ ក ដៃខាងឆ្វេងចំនួន​ ១កន្លែង ស្លាប់នៅនឹងកន្លែង​ ។ ឃាត់ជនសង្ស័យទាំង៥នាក់ (សហចារី៣នាក់​ លាក់បាំងតំរុយ ១នាក់​ និងមិនបណ្តឹងបរិហារ​បទឧក្រិដ្ឋ​១នាក់)មានឈ្មោះ ១-ឈ្មោះ គា សំបូរ ភេទប្រុស កើតឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរជាងដេគ័រ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកដឹក) ។ ២-ឈ្មោះ ថន សុខហៃ ភេទប្រុស កើតឆ្នាំ២០១០ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (អ្នកកាប់) ។ ៣-ឈ្មោះ មាន វីរៈសិទ្ធ ភេទប្រុស កើតឆ្នាំ២០០៧ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (ជាមេក្លោងនិងជាអ្នកកាប់) ។ ៤-ឈ្មោះ ឌឿន ដេត ភេទប្រុស កើតឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ៥-ឈ្មោះ រាជ្យ រដ្ឋវិច្ឆ័យ ភេទប្រុស កើតឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំណោទរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។ មូលហេតុ​ ៖​ កាប់កាត់សាញ (ខណះពេលជនរងគ្រោះដើរតាមផ្លូវក្រុមជនសង្ស័យជិះម៉ូតូកាត់​ ចុះកាប់ស្លាប់នៅនឹងកន្លែងតែម្ដង) ។ វត្ថុតាងដកហូតបានរួមមាន៖​ ទូរស័ព្ទដៃ ៤គ្រឿងកាំបិត ចំនួន ២ដើម (ឧបករណ៍ធ្វើសកម្មភាព)​ ម៉ូតូ ១គ្រឿង ម៉ាក Beat ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 1K-3162 (ម៉ូតូជិះគេចខ្លួន) ម៉ូតូ ១គ្រឿង ម៉ាក Super Pro ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LP-5098 (ម៉ូតូជិះធ្វើសកម្មភាព) ឯកសារ និងសម្ភារផ្សេងៗមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់រួមវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តច្បាប់បន្តតាមនីតិវិធី ៕