柬新双边贸易前10月达18亿美元 增5.6%

分类经贸
地点金边
来源洪玛尼官方频道
发布时间2026/11/18 10:00
详情描述
柬埔寨与新加坡重申将深化双边关系,双方领导人在会谈中同意在经贸投资、人力资源培训等领域扩展合作。数据显示,2026年前10个月柬新双边贸易额约18亿美元,同比增长5.6%。两国将在此基础上有针对性地推进新合作项目。
📋 完整原文 ▸
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅ មន្ថែបទៀត
សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា ព្រមទាំងការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរ ឯកភាពបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត រួមមាន សេដ្ឋកិច្ច និងការវិនិយោគ ការបណ្ដុះបណ្ដាលធនធានមនុស្ស សន្ដិសុខ និងការពារជាតិ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងរួមចំណែកដល់ការធានានូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសកលលោក។
សូមបញ្ជាក់ផងដែរ តាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា សឹង្ហបុរី រយៈពេល ១០ខែ ឆ្នាំ២០២៦ ឈានដល់ប្រមាណជាង ១.៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥,៦% បើធៀបនឹងឆ្នាំ២០២៥។
**Join-> **[**Gazette ប្រជាជន**](https://www.facebook.com/gazettepeople)