暹粒省卫生厅新任厅长履新 卫生部长提创新要求
分类人事
事件时间2026-11-12
地点暹粒
来源柬埔寨卫生部
发布时间2026/11/12 18:21
详情描述
11月12日,卫生部长秦拉在暹粒省主持新任省卫生厅厅长就职仪式,要求新团队坚持以创新驱动、持续引入新方法,突破现有能力边界,并注重借鉴前任经验。暹粒省长帕索潘及省议员等官员出席仪式。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ត្រូវបន្តដឹកនាំដោយការច្នៃប្រឌិត ការអវិឌ្ឍន៍ថ្មីៗជានិច្ច ធ្វើឱ្យលើសពីសមត្ថភាពដែលធ្វើបាន និងយកបទពិសោធន៍ពីអ្នកជំនាន់មុន» ណែនាំដល់ប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប។
_____
សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប។
ពិធីនេះ រៀបចំនៅសាលាខេត្តសៀមរាប មានការអញ្ជើញចូលរួម ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម តោ គីមស៊ាង សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សរុបចំនួន ២៥០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសបុគ្គលិកសុខាភិបាលទូទាំងខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ក្នុងខេត្ត និងជុំវិញខេត្ត នាពេលកន្លងមក។
ឯកឧត្តមសាស្រ្តាចារ្យ ថ្លែងនូវការអរគុណចំពោះ ឯកឧត្តមវេជ្ជបណ្ឌិតអតីតប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលបានដឹកនាំដោយការលះបង់ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋប្រកបដោយចីរភាព ក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ បង្ហាញឱ្យឃើញពីគំរូវីរៈភាព ភាពប៉ិនប្រសប់ និងបទពិសោធន៍ ដែលអាចឱ្យមន្ត្រីសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ នៅក្នុងវិស័យសុខាភិបាលរៀនសូត្រតាមភាពគំរូនេះ ដើម្បីបង្កើនប្រសិទ្ធភាព និងជឿទុកចិត្តយ៉ាងកក់ក្តៅពីប្រជាជនមកលើវិស័យសុខាភិបាល។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមចូលរួមអបអរសាទរដោយស្មោះ ចំពោះលោកវេជ្ជបណ្ឌិត សូរ សុទ្ធី ដែលត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប ផ្តល់ទំនុកចិត្ត តែងតាំងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប។ ការទទួលតំណែងនាពេលនេះ គឺជាការទទួលស្គាល់នូវសមត្ថភាព បទពិសោធន៍ និងស្នាដៃការងារ ប៉ុន្តែវាក៏ជា «ការទទួលខុសត្រូវដ៏ធំ និងថ្មីមួយទៀត» ចំពោះមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ជាពិសេសអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើ និងទិសដៅការងារសំខាន់ៗ ដល់ប្រធានមន្ទីរសុខាភិបាលថ្មី ដោយត្រូវបង្កើនការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអ្នកដឹកនាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយភាពមុតស្រួច បុរេសកម្ម ដើម្បីលើកម្ពស់សុខុមាលភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យកាន់តែល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើនូវចំណុចសំខាន់ ដល់លោកប្រធានមន្ទីរសុខាភិបាលថ្មី ដែលជាតំណាងឱ្យវិស័យសុខាភិបាលខេត្ត នៅជិតមន្រ្តីសុខាភិបាល និងនៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយត្រូវពង្រឹងនឹងរក្សានូវវិន័យការងារ ម៉ត់ច្មត់ ហើយត្រូវធ្វើឱ្យចេញជាលទ្ធផល លើកកម្ពស់វប្បធម៌នៃការទទួលខុសត្រូវ សុច្ចរិតភាព ត្រូវចេះកែលម្អនូវលទ្ធផលដែលមិនត្រឹមត្រូវ ដោយត្រូវរកមូលហេតុ នឹងកុំយកឧបសគ្គជា ចំពោះមុខ និងសូមកុំបណ្តែតប្រដោយ និងអនុគ្រោះការដែលមិនត្រឹមត្រូវ ដោយខ្លាចនូវការវាយតម្លៃ។ ទន្ទឹមនឹងនេះ ត្រូវបញ្ចេញសមត្ថភាព និងបម្លែងសមត្ថភាព ឱ្យជាលទ្ធផល បម្លែងសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសេចក្តីកក់ក្តៅ។ «សុខាភិបាលជាសុខភាពរបស់ប្រជាពលរដ្ឋ»។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)