旺比盛会见土耳其武官 推动在柬设军事代表处

旺比盛会见土耳其武官 推动在柬设军事代表处
分类军事外交
事件时间2026-11-11
地点金边
来源CN123
发布时间2026/11/12 13:48

详情描述

11月11日上午,柬埔寨王家军总司令旺比盛上将在金边总司令部会见土耳其驻柬武官奥兹古尔·布伦特·乌斯上校。乌斯的武官办公室设在越南河内,同时兼管柬埔寨事务,此次系礼节性拜会。 旺比盛在会上提到,柬土外交关系已持续67年,并援引2026年10月洪玛耐访问土耳其的成果,重点提及双方当时签署的军事框架协议,称该协议是两国加强防务合作的基础和路线图。乌斯回应称,将推动这份协议落地。双方列出的合作方向包括人员培训、互访与情报交流、反恐、打击跨境犯罪和网络犯罪、军事工业、人道救援与灾害救助,以及联合训练演习。 会见的实质议题是机构设置。旺比盛提出,希望土方考虑在金边设立武官办公室,以便两军沟通更顺畅。乌斯对此表示,土耳其国防工业和防务合作具备满足柬军需求的潜力,并承诺将这一建议提交土耳其国防部审议。 旺比盛还向乌斯通报了柬泰边境的紧张与脆弱局势,说明柬方主张依据国际法和现有双边协议和平解决边界问题,边界不应以武力改变。 对关注柬土军事往来的人而言,这次会面的看点在于机构层面的变化:土耳其对柬军事接触目前由驻河内的办公室兼管,若金边设立常设武官机构,培训、装备与情报交流的推进节奏通常会更为稳定。该建议目前仅由土方承诺提交本国国防部审议,是否设立、何时设立尚无进一步消息。
📋 简要摘要 ▸
11月11日上午,柬埔寨王家军总司令旺比盛上将在总司令部会见土耳其驻柬武官奥兹古尔·布伦特·乌斯上校(常驻越南河内)。双方就加强两国军事合作交换意见,土方承诺将把在金边设立土耳其军事代表处的建议提交本国国防部审议。
📋 完整原文 ▸
អគ្គមេបញ្ជាការ វង្ស ពិសេន ទទួលជួបសម្ដែងការគួរសមជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម។ ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានគូសបញ្ជាក់ពីចំណងមិត្តភាព និងទំនាក់ទំនងការទូតរវាងកម្ពុជា-តួកគីយ៉េ ដែលមានរយៈពេល ៦៧ឆ្នាំមកហើយ ព្រមទាំងបានលើកឡើងពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគីយ៉េ កាលពីខែតុលា ឆ្នាំ២០២៦ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌយោធា ដែលជាមូលដ្ឋាន និងជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ ឯកឧត្តម អគ្គមេបញ្ជាការ បានបង្ហាញជំនឿថា កងទ័ពកម្ពុជា និងតួកគីយ៉េ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយោធា មនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។ ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានស្នើឱ្យភាគីតួកគីយ៉េពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធានៅរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនអំពីស្ថានភាពតានតឹង និងផុយស្រួយនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំងឡើយ។ ជាការឆ្លើយតប លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌយោធាដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។ លោកវរសេនីយ៍ឯកបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងឧស្សាហកម្មយោធារបស់តួកគីយ៉េ ដែលអាចចូលរួមចំណែកបំពេញតម្រូវការរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានសន្យាថា នឹងលើកយកសំណើបង្កើតការិយាល័យអនុព័ន្ធយោធាតួកគីយ៉េនៅកម្ពុជាផ្ទាល់ ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិតួកគីយ៉េ ដើម្បីពិនិត្យ និងពិចារណា៕