暹粒德崇和平博物馆获日援$1800万 转型研学基地

暹粒德崇和平博物馆获日援$1800万 转型研学基地
分类文化旅游
地点暹粒
来源柬埔寨国家电视台
发布时间2026/11/04 11:09

详情描述

11月3日下午,柬埔寨排雷行动中心(CMAC)专家Ung Rasmey在暹粒省德崇和平博物馆接待媒体采访团并做讲解时介绍,馆内的和平大楼由日本政府与日本民众无偿援助约1800万美元建成,现已对外开放,成为国内外游客了解柬埔寨和平历程的研学场所。 Ung Rasmey表示,大楼的用途不只是陈列展品。
📋 简要摘要 ▸
暹粒德崇和平博物馆内的和平大楼由日本政府与民众无偿援助约1800万美元建成,现已对外开放,成为国内外游客了解柬埔寨排雷与和平历程的研学场所。柬埔寨排雷行动中心(CMAC)专家表示,馆内汇集大量排雷经验、技术资料与人道援助成果。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: សំណងអាគារសន្តិភាព នៃសារមន្ទីរតេជោសន្តិភាព នាខេត្តសៀមរាប ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ប្រមាណ១៨លានដុល្លាអាមេរិក និងក្លាយជាមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអោយដឹងច្បាស់ថា តើការស្វែងរកសន្តិភាពនៅកម្ពុជាមានការលំបាកយ៉ាងណា យោងតាមការអោយដឹងពីលោក អ៊ុង រស្មី មន្ត្រីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា (CMAC) បានអោយដឹងនៅក្នុងឱកាសទទួលបដិសណ្ឋារកិច្ច និងធ្វើបទបង្ហាញជូនក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅសារមន្ទីរតេជោសន្តិភាពនាខេត្តសៀមរាប នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអោយដឹងថា សំណងអាគារសន្តិភាព នៃសារមន្ទីរតេជោសន្តិភាព នាខេត្តសៀមរាប ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ប្រមាណ១៨លានដុល្លាអាមេរិក និងក្លាយជាមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអោយដឹងច្បាស់ថា តើការស្វែងរកសន្តិភាពនៅកម្ពុជាមានការលំបាកយ៉ាងណា ? អគារនេះនិងក្លាយជាតឹកតាងបង្ហាញ ពីការជួយរបស់ជប៉ុនមកកាន់កម្ពុជា ដើម្បីបង្ហាញពីសន្តិភាពទៅកាន់សាកលលោក ។ លោក អ៊ុង រស្មី បានអោយដឹងទៀតថា អគារនេះ និងបានចូលរួមផ្សព្វផ្សាយទៅដល់មហាជន អំពីសង្គ្រាម ដែលប្រពលរដ្ឋកម្ពុជា ធ្លាប់បានឆ្លងកាត់កាលពីសម័យសង្គ្រាមកន្លងមក ជាមួយនិងការស្វែងរកនូវសន្តិភាព សម្រាប់ប្រជាជនកម្ពុជា និងជាមណ្ឌលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ លោក អ៊ុង រស្មី បានបន្តទៀតថា ប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាមីនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយក្នុងដំណើរការនោះ កម្ពុជាបានប្រមូលផ្តុំនូវបទពិសោធន៍ និងចំណេះដឹងជាច្រើន។ បច្ចុប្បន្ន បទពិសោធន៍ និងបច្ចេកទេសទាំងនោះ ក៏ត្រូវបានយកទៅប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សនៅក្