柬埔寨一男子驾车肇事逃逸并冲撞警车被捕
| 分类 | 社会新闻 |
| 事件时间 | 2026年4月6日上午9:55 |
| 事件地点 | 磅湛省,占卡勒县 |
| 发布时间 | 2026-04-06 16:30 |
新闻摘要
一名男子在磅湛省驾车连撞多辆车辆后逃逸,并在拒捕过程中冲撞警车及警员,最终警方通过开枪击破轮胎将其制服。目前嫌疑人已被带回警局接受进一步调查。
ជើងខ្លាំងបើករថយន្តបង្កគ្រោះចរាចរណ៍ ហើយបើករត់ ព្រមទាំងបើកបំបុកនគរបាល និងរថយន្តរបស់នគរបាលទៀតនោះ ត្រូវចាប់វៃខ្មោះហើយ។
នៅវេលាម៉ោង ៩៖៥៥នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានរថយន្ត១គ្រឿង ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី ដោយបុករថយន្តចំនួន២គ្រឿង នៅលើដងផ្លូវនៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។
ភ្លាមៗនោះ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត តែរថយន្តមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ចចំនួន១គ្រឿង និងម៉ូតូ៣គ្រឿង បន្ថែមទៀត។
ដើម្បីការពារខ្លួន និងកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងនោះ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានតែម្ដង ដើម្បីឃាត់រថយន្តខាងលើ។ ជនសង្ស័យក្នុងរថយន្តម្នាក់ឈ្មោះ ប៉ុល ពោធិចា អាយុ៣២ឆ្នាំ មកសួរនាំបន្ត នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចាត់ការបន្តទៀត។