东盟观察员团队(AOT-KH)在柬埔寨国防部协调下,对波贝国










分类政治
事件时间2026-08-20
地点波贝
来源柬埔寨通讯社
发布时间2026/08/20 13:43
详情描述
2026年8月20日上午9时20分,东盟驻柬埔寨观察员团队(AOT-KH)在柬埔寨国防部协调小组的配合下,前往波贝国际口岸进行实地考察。此次考察由来自菲律宾的东盟观察员团队负责人带队,旨在对柬泰边境局势进行监督、验证并提交报告。
考察地点位于班迭棉吉省波贝市欧祖分区卡巴斯潘1村。据柬埔寨国防部发言人说明,此次行动是在柬泰双方停火协议生效后进行的。
考察期间,相关方关注了波贝市中央市场分区受损情况。据通报,该区域位于柬埔寨境内,距离波贝国际口岸约8.2公里。2025年12月,该地曾遭泰国空军F-16战机轰炸,导致当地民用商业设施严重损毁,目前仍无法恢复正常经营。
柬埔寨方面表示,支持东盟观察员团队履行职责,通过实地核查确保停火协议得到全面执行。此次考察依据包括2025年12月27日柬泰边境总委员会(GBC)第三次特别会议联合声明、2025年10月26日柬泰和平协议联合声明及其他相关协议,旨在提升边境管理的透明度与信任度。
📋 简要摘要 ▸
东盟观察员团队(AOT-KH)在柬埔寨国防部协调下,对波贝国际口岸进行实地考察与验证,旨在监督并报告边境地区的最新局势。
📋 完整原文 ▸
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមគូសបញ្ជាក់ផងដែរថា ទីតាំងដែលរងផលប៉ះពាល់នេះ គឺជាទីតាំងប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងប្រើប្រាស់ប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយបានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ដោយរហូតមកដល់ពេលនេះពុំទាន់អាចស្តារប្រកបអាជីវកម្មចិញ្ចឹមជីវិតបានវិញនៅឡើយទេ ដោយសារទីតាំងនេះត្រូវបានកងកម្លាំងយោធាថៃវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥។ គួរបញ្ជាក់ផងដែរថាទីតាំងនេះស្ថិតក្នុង ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចម្ងាយប្រមាណ៨.២គីឡូម៉ែត្រពីច្រកអន្តរជាតិប៉ោយប៉ែត។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia