皇家行政学院启动机构改革 贯彻精简而非扩张方针

分类政府动态
事件时间2026-07-07
地点金边
来源公共职能信息
发布时间2026/07/08 10:40
详情描述
2026年7月7日上午,皇家行政学院在金边召开会议,审议学院工作进展及未来规划。会议由柬埔寨副总理兼公务员部大臣、皇家行政学院理事会主席洪玛尼主持,学院理事会成员及管理层出席。
此次会议的核心议题为机构结构调整。为贯彻政府的改革方针,皇家行政学院制定了“精简而非扩张”及“整理内部秩序”的原则,旨在通过优化内部架构提升行政管理效能。
会议期间,工作组提交了《皇家行政学院组织与运作皇家法令》修订草案,以及《皇家行政学院章程分级法令》修订草案。根据调整方案,学院将对现有部门进行整合与精简,同时重新界定机构的使命范围。上述改革方案已获得理事会成员的一致通过。
📋 简要摘要 ▸
皇家行政学院在洪玛尼主持下召开会议,审议通过了机构结构调整方案。学院将修订相关法规,通过“精简而非扩张”的原则优化内部架构,旨在提升行政管理效能,并已获得理事会一致通过。
📋 完整原文 ▸
មិនខុសពីក្រសួង-ស្ថាប័នទេ សាលាភូមិន្ទរដ្ឋបាល ក៏កំពុងកែលម្អនូវរចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានល្អប្រសើរ ស្របតាមអភិក្រម “ពង្រឹងជាជាងពង្រីក” និង “រៀបចំផ្ទះឱ្យរៀបរយ”
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារសម្រេចបាន និងរៀបចំផែនការការងារបន្ត ក្នុងក្របខ័ណ្ឌសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំប្រព្រឹត្តទៅក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សា ព្រមទាំងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ជាច្រើនរូប។
របៀបវារៈសំខាន់ៗត្រូវបានលើកយកមកពិភាក្សា។ ក្នុងនោះ កិច្ចប្រជុំបានបង្ហាញពីការរៀបចំកែលម្អនូវរចនាសម្ព័ន្ធថ្មីរបស់សាលាភូមិន្ទរដ្ឋបាល ដោយក្រុមការងារបានរៀបចំសេចក្តីព្រាងកែសម្រួល «ព្រះរាជ្យក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាភូមិន្ទរដ្ឋបាល» និងសេចក្តីព្រាងកែសម្រួល «អនុក្រឹត្យស្តីពីលក្ខន្តិកៈសាលាភូមិន្ទរដ្ឋបាល»។
ផ្អែកលើការរៀបចំកែសម្រួលថ្មីនេះ បានបង្ហាញថាសាលាភូមិន្ទរដ្ឋបាលបានអនុវត្តទៅតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ដោយបានរៀបចំកែលម្អអង្គភាពរបស់ខ្លួន និងបានកាត់បន្ថយនូវអង្គភាពមួយចំនួន “បង្រួមមិនពង្រីក” ព្រមទាំងបានគិតគូរដល់ការកំណត់វិសាលភាពបន្ថែមនៃបេសកកម្មរបស់ខ្លួន។ ជាលទ្ធផលស្មារតីនៃអង្គប្រជុំ គឺទទួលបានការសាទរ និងការឯកភាពពីសំណាក់ សមាជិក សមាជិកានៃក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងសមាជិក សមាជិកានៃអង្គប្រជុំទាំងមូល។