旅游部与爱喜利达银行签署协议 推广电子支付服务










类型other
地点金边
发布时间2026/08/05 08:23
详情描述
柬埔寨旅游部与爱喜利达银行(ACLEDA Bank)在金边正式签署谅解备忘录(MoU),双方将就电子支付服务展开深度合作。此次签约由旅游部部长胡哈主持,旅游部国务秘书宋通哈与爱喜利达银行总裁英占尼代表双方签署协议。
该合作的核心内容是引入爱喜利达银行的电子支付系统,用于处理旅游部公共服务的相关费用。通过实现行政收费的电子化与现代化,旨在提升公共服务的办理效率与便捷性。
此次合作是双方继2025年3月26日首次会谈后的实质性进展。旅游部部长胡哈表示,该协议标志着双方合作伙伴关系的深化,将利用金融科技手段推动旅游业的数字化转型,增强柬埔寨旅游业的竞争力与可持续发展能力。
除了电子支付领域的合作,旅游部还鼓励爱喜利达银行继续支持柬埔寨举办的各类国家级及国际性活动,包括即将举行的法语国家峰会及“法语村”活动。通过此类平台,双方将共同向国际社会推广柬埔寨的旅游资源、文化特色、特色美食及本土产品,提升国家旅游形象。
📋 简要摘要 ▸
柬埔寨旅游部与爱喜利达银行签署MoU,通过电子支付系统处理公共服务费用,旨在提升行政效率并支持旅游业数字化转型。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការប្រើប្រាស់សេវា e-Payment ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រវិស័យទេសចរណ៍កម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ តំណាងដោយ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងដោយ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ស្តីពី «ការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment)»។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព ភាពងាយស្រួល និងទំនើបកម្មនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ គឺជាផ្លែផ្កាបន្តពីជំនួបពិភាក្សាលើកទី១ រវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ និងជាជំហានថ្មីមួយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធផល និងការរួមចំណែករបស់ធនាគារ អេស៊ីលីដា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងការចូលរួមគាំទ្រដល់វិស័យទេសចរណ៍កន្លងមក តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍បុណ្យទន្លេ និងបុណ្យសមុទ្រ ព្រមទាំងកម្មវិធីទេសចរណ៍នានាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មិនមែនជាទីបញ្ចប់នៃកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ ដើម្បីពង្រីកភាពជាដៃគូរវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ឱ្យកាន់តែទូលំទូលាយ ដោយប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលរបស់វិស័យឯកជន ចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពធន់ ភាពប្រកួតប្រជែង និងចីរភាព»។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យធនាគារ អេស៊ីលីដា បន្តចូលរួមគាំទ្រព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និង «ភូមិហ្រ្វង់កូហ្វូនី» ដែលនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ ម្ហូបអាហារ ផលិតផលខ្មែរ និងអត្តសញ្ញាណជាតិទៅកាន់ភ្ញៀវអន្តរជាតិ។
ទីស្តីការក្រសួងទេសចរណ៍, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦