柬埔寨卫生部与雅培实验室洽谈 引入临床营养治疗技术
分类医疗
事件时间2026-05-26 09:00
地点金边
来源柬埔寨卫生部
发布时间2026/05/28 07:26
详情描述
2026年5月26日上午9时,柬埔寨卫生部国务秘书郭万尼在金边卫生部办公大楼会见了美国-东盟商业理事会(US-ASEAN)工作组及雅培实验室(Abbott Laboratories)代表团。双方就雅培参与柬埔寨医疗卫生领域发展,特别是引入临床营养治疗(MNT)及营养护理流程(NCP)展开讨论。
雅培实验室亚太及日本地区政府事务副总裁Shakilla Shahjihan出席会谈,并对柬埔寨医疗卫生事业的进展表示认可。郭万尼向代表团介绍了柬埔寨在医疗政策、疾病预防及医院护理方面的现状,并强调柬埔寨卫生部门在政府支持及国内外合作伙伴的协助下,正致力于提升医疗服务水平。
雅培代表团表示,计划将医院最佳实践经验引入柬埔寨,重点分享临床营养治疗与营养护理流程方面的专业知识。双方旨在通过此次合作,建立长期的技术交流机制,以提升柬埔寨医疗机构在临床营养干预方面的专业化水平及整体护理质量。
📋 简要摘要 ▸
柬埔寨卫生部国务秘书郭万尼会见雅培实验室代表团,双方就引入临床营养治疗(MNT)及营养护理流程(NCP)展开讨论。雅培计划分享医院最佳实践经验,旨在提升柬埔寨医疗机构的专业营养治疗水平,并建立长期合作关系。
📋 完整原文 ▸
**ជំនួបពិភាក្សាការងារជាមួយ ក្រុមការងារ** **US-ASEAN និង** ប្រតិភូ**ក្រុមហ៊ុនអន្តរជាតិ Abbott **Laboratories
———
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយ ក្រុមការងារUS-ASEAN និង ប្រតិភូអន្តរជាតិ **Abbott **Laboratories ដើម្បីពិភាក្សាការងារលើលទ្ធភាពចូលរួមជាមួយសុខាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍន៍វិស័យ និងសិក្សាស្វែងយល់សុីជម្រៅបន្ថែមលើសុខាភិបាលកម្ពុជាផងដែរ ពិសេសអំពីផ្នែកព្យាបាលដោយអាហារូបត្ថម្ភ និងដំណើរការថែទាំព្យាបាលដោយអាហារូបត្ថម្ភ (Medical Nutrition Therapy, MNT, and Nutrition Care Process, NCP)។
ជាបឋម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ លោកស្រី Shakilla Shahjihan, Division Vice President, Government Affairs, Asia Pacific & Japan និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ដែលលោកស្រី Shakilla Shahjihan បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់សុខាភិបាលកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជម្រាបជូនលំអិតអំពីស្ថានភាពវិវត្តន៍ ដ៏វិជ្ជមាននៃសុខាភិបាលទាំងផ្នែកគោលនយោបាយ ទាំងផ្នែកបង្ការ និងពិសេសផ្នែកថែទាំព្យាបាល (វិស័យមន្ទីរពេទ្យ) ទោះក្នុងស្ថានភាព និងកាលៈទេសៈលំបាកមួយចំនួនកំឡុងពេលសង្គ្រាមឈ្លានពានព្រំដែន កន្លងមកក៏ដោយ។ ឯកឧត្តមសាស្រ្ដាចារ្យរដ្ឋលេខាធិការបន្ថែមថា សុខាភិបាលទាំងមូលបាន និងកំពុងតាំងចិត្តខ្ពស់ ក្នុងបេសកម្មរបស់ខ្លួនដោយទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល និងការបន្តគាំទ្រលើកទឹកចិត្តពីដៃគូជាតិ និងអន្តរជាតិ ដោយឈរលើសមិទ្ធិផលធំៗជាបន្តបន្ទាប់ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល។
ប្រតិភូបានសម្តែងភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ពីការបញ្ជាក់របស់កម្ពុជា និងបានបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនដើម្បីពាំនាំបទពិសោធន៍ឧត្តមភាពផ្នែកមន្ទីរពេទ្យ (Hospital Best Practices) លើសមត្ថភាពជំនាញព្យាបាលដោយអាហារូបបត្ថម្ភ និងដំណើរការថែទាំព្យាបាលដោយអាហារូបត្ថម្ភ (Medical Nutrition Therapy, MNT, and Nutrition Care Process, NCP) មកចែករំលែកជាមួយសុខាភិបាលកម្ពុជាសម្រាប់រយៈពេលយូរអង្វែង។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)